កិច្ចចរចារចតុភាគីស្តីពីស្ថានភាពនៅអ៊ុយក្រែនទទួលបានលទ្ធផលវិជ្ជមាន

កិច្ចចរចារចតុភាគីស្តីពីស្ថានភាពនៅអ៊ុយក្រែនទទួលបានលទ្ធផលវិជ្ជមាន - ảnh 1
កិច្ចចរចារចតុភាគីស្តីពីស្ថានភាពនៅអ៊ុយក្រែនទទួលបានលទ្ធផលវិជ្ជមាន

(VOVworld)-ក្រោយរយៈពេល៣ម៉ោង​ធ្វើការការចរចារដ៏តានតឹង ជំនួបរវាង
បណ្តារដ្ឋមន្ត្រីការទេសនៃក្រុម Normandie (រួមមានអ៊ុយក្រែន រុស្ស៊ី អាល្លឺម៉ង់ និងបារាំង)
 បានព្រមព្រៀងថា ភាគីមានជំលោះនៅភាគខាងកើតអ៊ុយក្រែន ត្រូវ ដកអាវុធធុនធ្ងន់
ចេញពីតំបន់គ្មានយោធា តាមកិច្ចព្រមព្រៀងក្រុង Minsk នាដើម ខែកញ្ញាឆ្នាំ២០១៤
កន្លងទៅ ក៏ដូចជាការកំណត់ព្រំដែនរវាងរដ្ឋអំណាច Kiev និងភាគី ប្រឆាំងនៅភាគ
ខាងកើតអ៊ុយក្រែន។

          រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Frank-Walter Steinmeier បានឲ្យដឹង​ថា
កិច្ចចរចារពោលខាងលើទទួលបាន “វឌ្ឍន៍ភាពគួរឲ្យគត់សម្គាល់” ប៉ុន្តែប្រការ នេះ
មិនទាន់មានន័យថានាំមកនូវចំណុច​លោតផ្លោះសម្រាប់បញ្ហាភាគខាងកើតអ៊ុយ
ក្រែន ឡើយ។

          ក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីទាំង៤រូបក៏បានសង្កត់ធ្ងន់ថា ​ កិច្ចព្រម
ព្រៀងក្រុង Minsk នាថ្ងៃទី៥កញ្ញាទទួលបានលទ្ធផលជាក់ស្តែង ទើបមាន ឱកាស
ប្រព្រឹត្តទៅ​ជំនួបកំពូល “Normandie” នៅAstana ប្រទេស កាហ្សាក់ស្ថានបាន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ