កិច្ចចរចារជាតិអំពីមូលនិធិបរិស្ថានទូទាំងពិភពលោកនៅវៀតណាម
(VOVworld) - នាថ្ងៃទី៧ តុលា នៅរដ្ឋធានីហាណូយបានប្រព្រឹត្តិទៅកិច្ចចរចារជាតិ
អំពីមូលនិធិបរិស្ថានទូទាំងពិភពលោក (GEF) នៅវៀតណាម ដោយមានការចូលរួម
របស់អ្នកជំនាញការខាងបរិស្ថានចំនួន១០០នាក់។បណ្ដាដំណាងបានប្រមូលផ្ដុំ
ពិភាគ្សាអំពីទិសដៅកម្មវិធីធ្វើសកម្មភាពក្នុងដំណាក់កាលឆ្នាំ២០១៤-២០១៨ក្នុងនោះកំណត់អាទិភាពរបស់វៀតណាមក្នុងដំណាក់កាលនេះ។លោកស្រី Victoria
Kwakwa ប្រធានធនាគារពិភពលោកប្រចាំនៅវៀតណាម បានចាត់ទុកថា វៀត
ណាមជាប្រទេសដំបូងដែលរៀបចំកិច្ចចរចារជាតិអំពី GEF និតិកាលទី៦ ដោយ
ហេតុនេះ ចាំបាច់ត្រូវផ្ដោតសំខាន់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយកិច្ចការពារ
បរិស្ថាន។លោកស្រី បានឲ្យដឹងថែមទៀតថា ធនាគារពិភពលោក និងGEF នឹងជួយឧបត្ថម្ភវៀតណាមក្នុងការដោះស្រាយបញ្ហានានាអំពីបរិស្ថាន។
|
អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha
ថ្លែងមតិនៅកិច្ចចរចារនេះ (រូបថត៖tainguyenmoitruong.com) |
អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានលោក Tran Hong Ha បានឲ្យដឹងថា វៀត
ណាមជានិច្ចកាលយកចិត្តទុកដាក់ដល់យុទ្ធសាស្ត្រកំណើនបៃតង គុណភាព
បរិស្ថាន និងការសម្របខ្លួនទៅនឹងបំរ៉ែបំរួលអាកាសធាតុ។តាមនោះ វៀតណាម
នឹងបន្តអភិវឌ្ឍន៍កម្មវិធីដោយមានសរសរស្នូលចំនួន៣ គឺគោលនយោបាយ ការ
បង្កើនប្រភពធនធាន មនុស្ស និងទាក់ទាញប្រភពទុនកសាងមូលដ្ឋានប្រកប
ដោយចីរភាព៕