កិច្ចចរចារជាមួយអាមេរិកគប្បីអនុលោមតាមក្របខ័ណ្ឌនៃផែនការ JCPOA

(VOVWORLD) - នាថ្ងៃ ២៥ ខែកញ្ញា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានប្រកាសថា គ្រប់ជំនួបចរចារណានាពេលអនាគតជាមួយសហរដ្ឋអាមេរិក គប្បីអនុលោម តាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរអន្តរជាតិដែលប្រទេសអ៊ីរ៉ង់ និងក្រុម P5+1 បានចុះហត្ថលេខាកាលពីមុនមក ដែលហៅថាផែនការធ្វើ សកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។
កិច្ចចរចារជាមួយអាមេរិកគប្បីអនុលោមតាមក្របខ័ណ្ឌនៃផែនការ JCPOA - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani 

ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គលើក ទី៧៣នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក លោក Rouhani បានលើកច្បាស់ថា មិនថាកិច្ចចរចារណាក៏ត្រូវអនុវត្តតាមក្របខ័ណ្ឌនៃ ផែនការ JCPOA និងសេចក្តីសម្រេចចិត្តលេខ ២២៣១ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ ក្រៅពីនោះ ថ្នាក់ដឹកនាំអ៊ីរ៉ង់ក៏បានចោទប្រកាន់ រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកផងដែរ។ លើសពីនេះទៅទៀត លោក Hassan Rouhani បានរិះគន់អំពីរាល់ វិធានការដាក់ទ័ណ្ឌកម្មដោយអាមេរិកប្រកាសសំដៅទៅលើទីក្រុង Tehran ថាជា «ភារវកម្មផ្នែកសេដ្ឋកិច្ច»។ ម្យ៉ាងវិញទៀត លោក Hassan Rouhani ក៏បានប្រកាសថាទីក្រុង Tehran កាំទ្រការបង្កើតយន្តការរួម ដើម្បីធានាសន្តិសុខ នៅតំបន់ឈូងសមុទ្រ Persia ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ