កិច្ចចរចារនុយក្លេអ៊ែរអ៊ីរ៉ង់សម្រេចបានវឌ្ឍន៍ភាពជំហានដំបូង
|
កិច្ចចរចារនុយក្លេអ៊ែរអ៊ីរ៉ង់សម្រេចបានវឌ្ឍន៍ភាពជំហានដំបូង
(រូបថតៈ AFP/TTXVN) |
(VOVworld)-បញ្ចប់ថ្ងៃធ្វើការទី២ (ថ្ងៃទី១៩កុម្ភៈ) បណ្តាកិច្ចចរចារដែលកំពុងប្រព្រឹត្ត
ទៅនៅរដ្ឋធានី Viennaរបស់អូទ្រីសរវាងក្រុម P5+1 (រួមមានអង់គ្លេស រុស្ស៊ី អាមេរិក
បារាំង ចិននិងអាល្លឺម៉ង់) ជាមួយអ៊ីរ៉ង់សម្រេចបានវឌ្ឍន៍ភាពដំបូងសំដៅ ឆ្ពោះទៅ
កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ១ ដើម្បីបញ្ឈប់ភាពទាល់ច្រកជុំវិញកម្មវិធីនុយក្លេ
អ៊ែររបស់អ៊ីរ៉ង់។ ភាគីទាំងពីរបានខិតមកជិតកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីអំពីវិធាន
ការដំណើរការបណ្តាវង់ចរចារជាបន្តនាប៉ុន្មានខែខាងមុខ។ អ្នកនាំពាក្យក្រសួង
ការបរទេសអាមេរិកលោកស្រី Marie Harf បានទទួលស្គាល់ថា អ្នកចរចារទាំងអស់
នេះបានពិភាក្សាដោយឈរលើស្មារតីស្ថាបនានិងមាន អត្ថប្រយោជន៍។
មុននោះ ក្នុងថ្ងៃចរចារដំបូង (ថ្ងៃទី១៨កុម្ភៈ) រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក
Mohammad Javad Zarif បានឲ្យដឹងថា កិច្ចចរចារបានដើរចំទិសដៅ៕