កិច្ចចរចារបង្កើតរដ្ឋាភិបាលនៅអ៊ីស្លង់ទទួលបរាជ័យម្ដងទៀត

កិច្ចចរចារបង្កើតរដ្ឋាភិបាលនៅអ៊ីស្លង់ទទួលបរាជ័យម្ដងទៀត - ảnh 1
ថ្នាក់ដឹកនាំគណៈបក្សចលនាបៃតង-ឆ្វេងនិយម លោកស្រី Katrin Jakobsdottir
 (រូបថត៖AFP/TTXVN)

(VOVworld) - កិច្ចចរចាររវាងគណៈបក្សប្រឆាំងទាំង៥នៅអ៊ីស្លង់ សំដៅបង្កើត
ឡើងរដ្ឋាភិបាលចម្រុះបានទទួលបរាជ័យនាថ្ងៃទី២៣ វិច្ឆិកា បណ្ដាលឲ្យភាពជាប់
គាំងខាងនយោបាយនៅប្រទេសនេះគិតតាំងពីក្រោយការបោះឆ្នោតមុនកាល
កំណត់នាថ្ងៃទី២៩ តុលា មក មិនទាន់បញ្ចប់នៅឡើយទេ។ថ្នាក់ដឹកនាំគណៈបក្ស
ចលនាបៃតង-ឆ្វេងនិយម លោកស្រី Katrin Jakobsdottir ឲ្យដឹងថា បើទោះបីជាភាគី
ចូលរួមទាំងអស់សុទ្ធតែបង្ហាញឲ្យឃើញនូវសុឆ័ន្ទៈក្ដី ប៉ុន្តែមិនអាចឆ្លងកាត់ការខ្វែង
គំនិតធំទាក់ទិនដល់បញ្ហាពន្ធនិងការបែងចែកថវិកាសំរាប់សុខាភិបាល និងអប់រំ
នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ