កិច្ចចរចារយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលីលើកទី២

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីតាលី
លោក Benedetto Della Vedova អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ho Xuan
Son បានទៅបំពេញទស្សនកិច្ចការងារនៅអ៊ីតាលី និងធ្វើសហអធិបតីនៅកិច្ចចរចារ
យុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្រ្តីការបរទេសវៀតណាម-អ៊ីតាលីលើកទី២ចាប់ពីថ្ងៃទី
១០ដល់ទី១២កញ្ញា។

កិច្ចចរចារយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលីលើកទី២ - ảnh 1
ទិដ្ឋភាពនៃកិច្ចចរចារយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលីលើកទី២ (រូបថត៖Vietnam+)


នៅទីនេះ ភាគីទាំង២សុទ្ធតែសំដែងការពេញចិត្តចំពោះការអភិវឌ្ឍន៍យ៉ាងល្អប្រ
សើរនៃទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើនក្នុងរយៈពេល១ឆ្នាំកន្លងទៅ ព្រមទាំង
វាយតំលៃខ្ពស់ចំពោះបណ្ដាយន្ដការផ្លាស់ប្ដូរនិងការអនុវត្តកម្មវិធីសហប្រតិបតិ្តការ
ទ្វេភាគីនានាផងដែរ។ភាគីទាំង២ បានឯកភាពរួមគ្នាខិតខំប្រឹងប្រែងដើម្បីនាំទំនាក់
ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ចឲ្យក្លាយទៅជាសរសរស្នូល១ក្នុងទំនាក់ទំនងដៃគូ
យុទ្ធសាស្រ្ត។ភាគីទាំង២ ក៏បានផ្លាស់ប្ដូរនិងឯកភាពបណ្ដាវិធានការសំដៅលើកទឹក
ចិត្តនិងបង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍អង្គភាពអាជីវកម្មនៃប្រទេសទាំង
២បង្កើនការទាក់ទង ចែករំលែកបទពិសោធន៍និងតភ្ជាប់ដៃគូដោយផ្ដោតលើវិស័យ
ដែលអ៊ីតាលីមានឧត្តមភាពនិងវៀតណាមមានតម្រូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ