|
កិច្ចចរចារលើកទី២ស្ដីពី FTA រវាងវៀតណាម-EU។ |
VOV-កិច្ចចរចារលើកទី២ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត
ណាមនិងសហភាពអ៊ឺរុប (VEFTA) បានបើកនាថ្ងៃទី២២មករានៅរដ្ឋធានី
Brussels របស់ប៊ែលហ្សីកនិងអូសបន្លាយដល់ថ្ងៃទី២៥មករាខាងមុខ។ ក្រុម
ចរចារវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក
Tran Quoc Khanh រួមមានដំណាងរបស់ក្រសួងផ្នែកជាច្រើននឹងចូលរួមក្រុម
ចរចារចំនួន១២ក្នុងវគ្គនេះ។ ប្រធានក្រុមចរចារ EU គឺលោក Mauro Petriccone
ប្រធាននាយកដ្ឋានអ៊ឺរុបខាងកើតទ្វិបអាស៊ីនិងទ្វិបមហាសាគរចំណុះ
អគ្គនាយកដ្ឋានពាណិជ្ជកម្មរបស់ EU។ ក្នុងកិច្ចចរចាររួមមានបណ្ដាខ្លឹមសារ
ផ្លាស់ប្តូរទំនិញនិងសេវាកម្មវិនិយោគកម្មសិទ្ធិបញ្ញាពលករបរិស្ថាននឹងរួម
ចំណែកជំរុញដំណើរការចរចារ FTA រវាងវៀតណាមនិង EU ដូចជាថ្នាក់ដឹកនាំ
នៃភាគីទាំងពីរបានឯកភាព៕