កិច្ចចរចារសន្តិភាពអំពីបញ្ហាស៊ីរីប្រព្រឹត្តទៅក្រោមរូបភាពកិច្ចប្រជុំសម្ងាត់នៅកាហ្សាក់ស្ថាន

កិច្ចចរចារសន្តិភាពអំពីបញ្ហាស៊ីរីប្រព្រឹត្តទៅក្រោមរូបភាពកិច្ចប្រជុំសម្ងាត់នៅកាហ្សាក់ស្ថាន - ảnh 1
ទិដ្ឋភាពនៃវង់ចរចារសន្តិភាពអំពីបញ្ហាស៊ីរីនៅទីក្រុង Astana កាលពីខែមករាកន្លងទៅ (រូបថត៖NPR)

(VOVworld) - វង់ចរចារថ្មីអំពីជំលោះនៅស៊ីរីដែលត្រូវបានគាំពារដោយរុស្ស៊ី
ទួរគី និងអ៊ីរ៉ង់នោះ បានប្រព្រឹត្តទៅនាថ្ងៃទី១៥ កុម្ភៈ នៅរដ្ឋធានី Astana របស់កាហ្សាក់
ស្ថានក្រោមរូបភាពនៃកិច្ចប្រជុំសម្ងាត់។នៅក្នុងវង់ចរចារនៅក្រុង Astana ក្នុងរយៈ
ពេល៣សប្ដាហ៍កន្លងមក តំណាងរដ្ឋអំណាច Damascus និងក្រុមប្រដាប់អាវុធប្រឆាំង
មិនទទួលបានការរីកចម្រើន លោតផ្លោះណាមួយឡើយ។បណ្ដាជំនួបចរចារនៅ
ក្រុង Astana ត្រូវបានចាត់ទុកជាជំហានចាប់ផ្ដើមសំរាប់ជំនួបចរចារ គាំពាដោយ
អ.ស.បដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៣
 កុម្ភៈខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ