កិច្ចប្រជុំ CLMV SEOM លើកទី១៩ពិភាក្សាលើខ្លឹមសារសំខាន់ជាច្រើន
(VOVWORLD) - អង្គប្រជុំបានផ្ដោតសំខាន់ទៅលើការវាយតម្លៃចំពោះដំណើរការអនុវត្តផែនការសកម្មភាព CLMV ឆ្នាំ២០១៩-២០២០ ពិភាក្សាលើការកសាងផែន ការសកម្មភាព CLMV ឆ្នាំ២០២១-២០២២ ធ្វើបច្ចុប្បន្នភាពនូវស្ថានភាព អនុវត្តគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន IAI និងការងារត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីផ្នែកសេដ្ឋកិច្ចក្រុមប្រទេស CLMV លើកទី១២ ផងដែរ។
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ CLMV SEOM លើកទី១៩។ |
នាព្រឹកថ្ងៃទី២២ កក្កដា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរវាង កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV SEOM) លើកទី១៩ ត្រូវបាន ប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់ប្រធាន SEOM CLMV របស់ឡាវ។
អង្គប្រជុំបានផ្ដោតសំខាន់ទៅលើការវាយតម្លៃចំពោះដំណើរការអនុវត្តផែនការសកម្មភាព CLMV ឆ្នាំ២០១៩-២០២០ ពិភាក្សាលើការកសាងផែន ការសកម្មភាព CLMV ឆ្នាំ២០២១-២០២២ ធ្វើបច្ចុប្បន្នភាពនូវស្ថានភាព អនុវត្តគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន IAI និងការងារត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីផ្នែកសេដ្ឋកិច្ចក្រុមប្រទេស CLMV លើកទី១២ផងដែរ។
នៅកិច្ចប្រជុំនេះដែរ ប្រទេសនានាបានឯកភាពលើការបន្តជួយសម្រួល ដល់សកម្មភាពពាណិជ្ជកម្ម វិនិយោគ សេវាកម្ម ជាពិសេសគឺសកម្មភាព ដោះដូរពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសសមាជិក CLMV នានា ព្រមទាំង លប់ចោលរបាំងពាណិជ្ជកម្មមិនចាំបាច់ដើម្បីជួយឧបត្ថម្ភដល់សហគ្រាស ជាពិសេសគឺសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម តាមនោះធានា ការប្រតិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ឲ្យបានរលូន៕