កិច្ចប្រជុំ COP២៦៖ សប្ដាហ៍ធ្វើការចុងក្រោយជាមួយនឹងការខ្វែងគំនិតជាច្រើន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ បណ្ដាប្រទេសត្រូវបានគេរំពឹងទុកថា នឹងរកឃើញ សម្លេងរួមលើវិធីអនុវត្តជាលម្អិតនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីការប្រែប្រួលអាកាសធាតុឆ្នាំ២០១៥ ដើម្បីសម្រេចបានគោលដៅរក្សាកំណើនសីតុណ្ហភាពផែនដីឲ្យនៅ ក្រោម២អង្សាសេ ល្អបំផុតគឺត្រឹម១,៥អង្សាសេ បើធៀបនឹងសម័យកាលមុនបដិវត្តន៍ ឧស្សាហកម្ម។

កិច្ចប្រជុំ COP២៦៖ សប្ដាហ៍ធ្វើការចុងក្រោយជាមួយនឹងការខ្វែងគំនិតជាច្រើន - ảnh 1ទីដ្ឋភាពទូទៅនៅកិច្ចប្រជុំ COP២៦ នៅ Glasgow ស្រុតឡេន ចក្រភងអង់គ្លេស។ (រូបថត៖ VNA)
នៅថ្ងៃទី៨ ខែវិច្ឆិកា កិច្ចប្រជុំលើកទី២៦បណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌ របស់អង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ (COP២៦) ដែលកំពុង ប្រព្រឹត្តទៅនៅ Glasgow (ស្រុតឡេន ចក្រភពអង់គ្លេស) បានឈានចូលសប្ដាហ៍ធ្វើ ការចុងក្រោយ។ អត្ថាធិប្បាយរួមពីមជ្ឈដ្ឋានអ្នកសង្កេតគឺ រវាងបណ្ដាប្រទេសនៅតែ មានភាពខុសប្លែកគ្នាដ៏ធំក្នុងទស្សនៈអំពីបញ្ហាស្នូលៗដូចជា ល្បឿនកាត់បន្ថយការ បំភាយឧស្ម័នកាបូន និងវិធីជួយគាំទ្របណ្ដាប្រទេសដែលកំពុងរងផលប៉ះពាល់ដោយ ស្ថានការណ៍ឡើងកំដៅនៃភពផែនដី។ ជំនាញការជាច្រើនចាត់ទុកថា ក្នុងអំឡុងមួយ សប្ដាហ៍កន្លងមក ជំនួបចរចានៅមិនទាន់សម្រេចបានវឌ្ឍនភាពដ៏ច្បាស់លាស់យ៉ាង ពិតប្រាកដនោះឡើយ។
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ បណ្ដាប្រទេសត្រូវបានគេរំពឹងទុកថា នឹងរកឃើញ សម្លេងរួមលើវិធីអនុវត្តជាលម្អិតនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីការប្រែប្រួលអាកាសធាតុឆ្នាំ២០១៥ ដើម្បីសម្រេចបានគោលដៅរក្សាកំណើនសីតុណ្ហភាពផែនដីឲ្យនៅ ក្រោម២អង្សាសេ ល្អបំផុតគឺត្រឹម១,៥អង្សាសេ បើធៀបនឹងសម័យកាលមុនបដិវត្តន៍ ឧស្សាហកម្ម។ គិតត្រឹមពេលនេះ បណ្ដាប្រទេសនៅមិនឯកភាពគ្នាទាល់តែសោះលើ ផែនការកាត់បន្ថយការបំភាយឧស្ម័នកាបូនចាំបាច់ ក៏ដូចជាវិធីអនុវត្តការសន្យាកាល ពីមុន អំពីការជួយឧបត្ថម្ភជាថវិកាចំនួន១០០ពាន់លានដុល្លាអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងបទបញ្ញត្តិគ្រប់គ្រងទីផ្សារកាបូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ