កិច្ចប្រជុំ Gavi ប្តេជ្ញាចិត្តជួយឧបត្ថម្ភទឹកប្រាក់ជាង ១​ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍទីផ្សារវ៉ាក់សាំងអាហ្វ្រិក

(VOVWORLD) - កម្មវិធីពន្លឿនការផលិតវ៉ាក់សាំងអាហ្រ្វិក "នឹងក្លាយទៅជាជំហានសំខាន់ ឆ្ពោះទៅរកទីផ្សារវ៉ាក់សាំងអាហ្វ្រិកពិតប្រាកដ "លោក Macron បាននិយាយថា ៧៥% នៃកញ្ចប់ជំនួយចំនួននឹងមកពីអឺរ៉ុប។
កិច្ចប្រជុំ Gavi ប្តេជ្ញាចិត្តជួយឧបត្ថម្ភទឹកប្រាក់ជាង ១​ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍទីផ្សារវ៉ាក់សាំងអាហ្វ្រិក - ảnh 1បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងសប្រឆាំងនឹង COVID-19 នៅ Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។ រូបថត៖ THX/TTXVN

ថ្នាក់ដឹកនាំពិភពលោក ក្រុមសុខាភិបាលនានា និងក្រុមហ៊ុនឱសថនានាបានចូលរួមកិច្ចប្រជុំកំពូលសហភាពវ៉ាក់សាំង និងចាក់វ៉ាក់សាំងសកល (Gavi) កាលពីថ្ងៃទី ២០ មិថុនាបានប្រកាសកញ្ចប់ជំនួយចំនួន ១,២ ពាន់លានដុល្លារអាមេរិក ដើម្បីផលិតវ៉ាក់សាំងនៅទ្វីបអាហ្រ្វិក ដែលកំពុងប្រឈមនឹងវិបត្តិសុខាភិបាល រួមទាំងជំងឺអាសន្នរោគកើនឡើង។

អញ្ជើញថ្លែងបើកកិច្ចប្រជុំ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងប៉ារីស (បារាំង) ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា  កម្មវិធីពន្លឿនការផលិតវ៉ាក់សាំងអាហ្រ្វិក "នឹងក្លាយទៅជាជំហានសំខាន់ ឆ្ពោះទៅរកទីផ្សារវ៉ាក់សាំងអាហ្វ្រិកពិតប្រាកដ "លោក Macron បាននិយាយថា ៧៥% នៃកញ្ចប់ជំនួយចំនួននឹងមកពីអឺរ៉ុប។ ក្នុងនោះ អាល្លឺម៉ង់នឹងបរិច្ចាកទឹកប្រាក់ចំនួន ៣១៨ ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងនេះ។ បារាំងវិនិយោគទឹកប្រាក់ចំនួន ៣១៨លានដុល្លារអាមេរិក ហើយចក្រភពអង់គ្លេសវិនិយោគទឹកប្រាក់ចំនួន ៦០ លានដុល្លារអាមេរិក រួមជាមួយម្ចាស់ជំនួយផ្សេងទៀតដូចជាសហរដ្ឋអាមេរិក កាណាដា ន័រវេស ជប៉ុន និងមូលនិធិ Gates៕

ប្រតិកម្មទៅវិញ

ផ្សេងៗ