កិច្ចប្រជុំ GNC ដែលជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅលីប៊ីគឺខុសច្បាប់

កិច្ចប្រជុំ GNC ដែលជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅលីប៊ីគឺខុសច្បាប់ - ảnh 1
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នលីប៊ី លោក Abdullah al-Thani (Image: VNA)


(VOVworld) – នាថ្ងៃទី ២៥ សីហា នាយករដ្ឋមន្ត្រីបណ្តោះអាសន្នលីប៊ី លោក
Abdullah al-Thani បានរិះគន់យ៉ាងខ្លាំក្លាចំពោះកិច្ចប្រជុំនៃមហាសន្និបាតប្រជាជន
ទូ ទាំងប្រទេស  (GNC) ដែលជាស្ថាប័ននិតិបញ្ញត្តិផុតអាណត្តិ ក៏ដូចជា សេចក្តី សម្រេចអំពីការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅកិច្ចប្រជុំនេះគឺខុសច្បាប់។ លោក
 Al-Thani បានអះអាងថា៖ ស្ថាប័ននិតិបញ្ញត្តិដែលត្រូវបានប្រជាជនបោះឆ្នោតក្នុង
ការបោះ ឆ្នោតសកលនាថ្ងៃទី ២៥ មិថុនា កន្លងទៅដើម្បីជំនួសឲ្យ GNC គឺរដ្ឋសភា
ស្របច្បាប់។ ក្នុងកាយវិការទាក់ទិន១ទៀតសន្និសីទរដ្ឋមន្ត្រីបណ្ដាប្រទេសជិតខាង
របស់លីប៊ីលើកទី​៤ ដែលបានប្រព្រឹត្តទៅនៅទីក្រុងគែររបស់អេហ្ស៊ីបបាន​ឯកភាព
អំពីការផ្តើមគំនិតរួម សំដៅអំពាវនាវការរំសាយបណ្ដាកំលាំងសេនាជន គាំទ្រ
រដ្ឋសភាថ្មី និងកសាង បណ្ដាស្ថាប័នរដ្ឋឡើងវិញ រួមជាមួយវិធានការផ្សេងៗទៀត
ដើម្បីស្ថិរភាពស្ថានភាពនៅ លីប៊ី។ ខ្លឹមសារស្នូលនៃការផ្តើមគំនិតនេះរួមមាន៖ ការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម តាក់តែងរដ្ឋធម្មនុញ្ញថ្មីការជួយឧបត្ថម្ភកងទ័ពនិង
បណ្ដាកំលាំងសន្តិសុខនៅលីប៊ី។

នាថ្ងៃនេះដែរ មន្ត្រីកំលាំងការពារសមុទ្រឆ្នេសមុទ្រលីប៊ីមួយរូបបានឲ្យដឹងថា៖
កំលាំង ជួយសង្គ្រោះបានរកឃើញសកសពនៃជនរងគ្រោះចំនួន ១៧០ នាក់
ក្នុងការលិចនាវា ដែលដឹកជញ្ជូនអ្នកឆ្លងព្រំដែនខុសច្បាប់ នាថ្ងៃទី ២២ សីហា
កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ