កិច្ចប្រជុំ OPEC ពិបាកទទួលបានលទ្ធផលគួរឲ្យពេញចិត្តដោយសារការខ្វែង គំនិតធំរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌ
(VOVworld) - នាថ្ងៃទី២៧ កញ្ញា អារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់ បានធ្វើឲ្យបែកបាក់
ក្ដីសង្ឃឹមអំពីលទ្ធភាពដែលអង្គការបណ្ដាប្រទេសនាំចេញប្រេងឧស្ម័ន (OPEC) អាច
ទទួលបានកិច្ចព្រមព្រៀងស្ដីអំពីការបង្កកទិន្នផល នៅកិច្ចប្រជុំមិនជាផ្លូវការរបស់
OPEC នៅខាងក្រៅវេទិការថាមពលអន្តរជាតិលើកទី១៥ ដែលកំពុងប្រព្រឹត្តទៅ
នៅប្រទេសអាល់ហ្សេរី។ប្រភពព័ត៌មានក្នុង OPEC ឲ្យដឹងថារាល់ការខ្វែងគំនិតរវាង
ប្រទេសទាំងពីរពោលខាងលើនៅតែធំធេងណាស់៕