កិច្ចប្រជុំ និទាឃរដូវ IMF-WB៖ IMF សន្យារួម​សហការ​ធ្វើ​សកម្មភាព​នៅទូទាំងពិភពលោក

(VOVWORLD) -រធាន IMFC និងជាទេសាភិបាលធនាគារកណ្តាលអាហ្វ្រិកខាងត្បូងលោក Lesetja Kganyago បាននិយាយអំពីការសាកល្បងនានា ដែលគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ក្នុងនោះមានភាពតានតឹងខាងពាណិជ្ជកម្ម ហានិភ័យភូមិសាស្ត្រនយោបាយ និង អស្ថិរភាពនយោបាយ។ 
កិច្ចប្រជុំ និទាឃរដូវ IMF-WB៖ IMF សន្យារួម​សហការ​ធ្វើ​សកម្មភាព​នៅទូទាំងពិភពលោក - ảnh 1ទិដ្ឋភាពកិច្ចប្រជុំ (រូបថត៖ TNA) 

គណៈកម្មការហិរញ្ញវត្ថុនិងរូបិយវត្ថុអន្តរជាតិ (IMFC) បានសន្យាអនុវត្តន៍ការបោះជំហានជាលក្ខណៈទូទៅ សំដៅកាត់បន្ថយគ្រោះអាសន្ត និងបង្កើនសមត្ថភាពស្ដារខឿនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទ  ដែលសេដ្ឋកិច្ចសកលមានកំណើនឈរទ្រឹង។

នាថ្ងៃទី ១៤ ខែមេសា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ និទាឃរដូវនៃមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) និងធនាគារពិភពលោក (WB) ដែលបានប្រព្រឹត្តិទៅនៅទីក្រុង វ៉ាស៊ីនតោន (អាមេរិក) នោះ ប្រធាន IMFC និងជាទេសាភិបាលធនាគារកណ្តាលអាហ្វ្រិកខាងត្បូងលោក Lesetja Kganyago បាននិយាយអំពីការសាកល្បងនានា ដែលគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ក្នុងនោះមានភាពតានតឹងខាងពាណិជ្ជកម្ម ហានិភ័យភូមិសាស្ត្រនយោបាយ និង អស្ថិរភាពនយោបាយ។ លោក Lesetja Kganyago បានឲ្យដឹងថាIMFC បានឯកភាពថាគប្បីធ្វើសកម្មភាពភាពភ្លាមមួយរំពេច ដើម្បីរក្សាសន្ទុះកំណើននៃសេដ្ឋកិច្ចសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ