កិច្ចប្រជុំកំពូល AU លើកតម្កើងរាល់កិច្ចសន្យាសហប្រតិបត្តិការដើម្បីភាពសម្បុររុងរឿងសំរាប់ប្រជាជនទ្វីបអាហ្វ្រីក

(VOVWORLD) -  នាថ្ងៃទី១១ ខែកុម្ភៈ ថ្លែងមតិនៅក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលសហភាពអាហ្វ្រីក (AU) លើក ទី៣២នៅទីស្នាក់ការរបស់ AU រដ្ឋធានី Addis Ababa  (Ethiopia)។ ប្រធានាធិបតីអេហ្ស៊ីប និងជាប្រធានប្តូរវែន AU ឆ្នាំ២០១៩ លោក Abdel – Fattah al-Sisi បានសន្យាធ្វើសកម្មភាពដើម្បីភាពសម្បូររុងរឿងសំរាប់ប្រជាជន អាហ្រ្វីក។ 
កិច្ចប្រជុំកំពូល AU លើកតម្កើងរាល់កិច្ចសន្យាសហប្រតិបត្តិការដើម្បីភាពសម្បុររុងរឿងសំរាប់ប្រជាជនទ្វីបអាហ្វ្រីក - ảnh 1 ប្រធានាធិបតីអេហ្ស៊ីប និងជាប្រធានប្តូរវែន AU ឆ្នាំ២០១៩ លោក Abdel – Fattah al-Sisi

លោក al-Sisi បានអះអាងថានាពេលខាងមុខនឹងខិតខំប្រឹងប្រែងធ្វើសកម្មភាព ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញក្នុងកិច្ចប្រជុំកំពូល AU លើកទី ៣២ រួមមានដំណើរការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណីជ្ជកម្មសេរីអាហ្វ្រីក (AfCFTA) ក៏ដូចជាខំប្រឹងប្រែងធ្វើកំណែទម្រង់ក្រុមប្រឹក្សារក្សាសន្តិសុខអង្គការសហប្រជាជាតិ ការតាំងទីលំនៅថ្មីសំរាប់ជនចំណាកស្រុក និងបង្កើតការងារធ្វើថ្មីសំរាប់កម្លងពលករវ័យក្មេងច្រើនកុះករនៅលើទ្វីបទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ