កិច្ចប្រជុំកំពូល G20 - ថ្នាក់ដឹកនាំកាណាដានិងចិនពិភាក្សាគ្នាអំពី "ប្រសិទ្ធភាព"
(VOVWORLD) - នាថ្ងៃទី ២៨ ខែមិថុនា មានមន្ត្រីមិនបញ្ចេញឈ្មោះមួយរូបមកពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាណាដា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងប្រធានរដ្ឋចិន លោកស៊ីជីនពីង បានមាន «ជំនួបពីភាក្សាប្រកបដោយប្រសិទ្ធភាពនិងការស្ថាបនា" នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកានៃប្រទេសជប៉ុន។
ថ្នាក់ដឹកនាំបណ្តាប្រទេសថតរូបទុកអនុស្សវរីយ៍នៅក្នុងកិច្ចប្រជុំកំពូល G20 |
យោងតាមនោះ លោក Trudeau បានជួបពិភាក្សា«លើសពីមួយដង» ជាមួយលោក ស៊ីជីនពីង ហើយនេះក៏ជាជំនួបដំបូងបង្អស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ ចាប់តាំងពីទំនាក់ទំនងពាណិជ្ជកម្មនិងការទូតទ្វេភាគីបានជាប់គាំងដោយសារប្រទេសកាណាដាបានចាប់ខ្លួននាយិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី Mèng Wănzhōu តាមសំណើរពីប្រទេសអាមេរិកផងដែរ ។ ព័ត៌មានពោលខាងលើនេះត្រូវបានចេញផ្សាយនៅពេលដែលទំនាក់ទំនងរវាងចិន និងកាណាដាត្រូវបានអ្នកសង្កេតការណ៍វាយតម្លៃថាគឺស្ថិតនៅក្នុងពេលវេលាដ៏អាក្រក់បំផុតចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៧០ មក៕