កិច្ចប្រជុំកំពូល G20 នឹងផ្ដោតលើសារៈសំខាន់រនៃពាណិជ្ជកម្មសេរី

(VOVWORLD) -នៅក្នុង កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូខាងមុខនេះ ថ្នាក់ដឹកនាំបណ្ដាប្រទេស G20 គ្រោងនឹងអះអាងឡើងវិញនូវសារៈសំខាន់របស់ពាណិជ្ជកម្មសេរី ក្នុងបរិបទដែលលទ្ធិគាំពារនិយមកំពុងកើនឡើង។ 
កិច្ចប្រជុំកំពូល G20 នឹងផ្ដោតលើសារៈសំខាន់រនៃពាណិជ្ជកម្មសេរី - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (TTXVN) 

នាបច្ចុប្បន្ននេះ សាធារណៈមតិកំពុងផ្ដោតសំខាន់លើជំនួបរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping។ ប្រសិនបើជំនួបនេះបានធ្វើឡើងនោះ វានឹងក្លាយទៅជាជំនួបទ្វេភាគីជាលើកទីមួយ ចាប់តាំងពីពេលភាគីទាំងពីរបានធ្វើសង្គ្រាមពាណិជ្ជកម្មក្នុងឆ្នាំនេះ។

លើសពីនេះទៅទៀត ថ្នាក់ដឹកនាំ G20 ក៏នឹងពិភាក្សាគ្នាអំពីគ្រោះអាសន្នផ្សេងៗទៀត ដែលខឿនសេដ្ឋកិច្ចសកលកំពុងប្រឈមមុខ ក្នុងនោះមានការចយចុះនៃល្បឿនកំណើនសេដ្ឋកិច្ចចិន និងការធ្វើប្រក្រតីភាពនូវគោលនយោបាយរូបិយវត្ថុនៅអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ