កិច្ចប្រជុំកំពូល G7 ប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន

(VOVWORLD) -កិច្ចប្រជុំកំពូល G7 ឆ្នាំនេះនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា ហើយនិងបញ្ចប់ដោយសន្និសីទសារព័ត៌មានរបស់ប្រធានាធិបតីបារាំងលោក Macron នៅរសៀលថ្ងៃទី ២៦ ខែសីហា។
កិច្ចប្រជុំកំពូល G7 ប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន - ảnh 1សកម្មភាពការពារ កិច្ចប្រជុំកំពូល G7 

នាថ្ងៃទី ២៤ ខែសីហា កិច្ចប្រជុំកំពូល G7 ត្រូវបានបើកនៅ ទីក្រុង Biarritz ប្រទេសបារាំង។ នាវេលាម៉ោង ១៣ ថ្ងៃដដែល ប្រធានាធិបតីបារាំងលោក Emmanuel Macronបានថ្លែងសុន្ទរកថាទៅកាន់ប្រជាជនបារាំងគ្រប់រូប ដោយសង្កត់ធ្ងន់ទៅលើតួនាទី និងអាទិភាពរបស់បារាំងក្នុងនាមជាប្រទេសម្ខាស់ផ្ទះនៃ កិច្ចប្រជុំកំពូល G7។ នាវេលាម៉ោង ១៩ និង ៣០ នាទី ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រមុខរដ្ឋ G7 នឹងត្រូវធ្វើឡើងនៅវិមានសន្និសីទនៅទីក្រុង Biarritz ។

កិច្ចប្រជុំកំពូល G7 ឆ្នាំនេះនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា ហើយនិងបញ្ចប់ដោយសន្និសីទសារព័ត៌មានរបស់ប្រធានាធិបតីបារាំងលោក Macron នៅរសៀលថ្ងៃទី ២៦ ខែសីហា។ នាបច្ចុប្បន្ននេះ សាធារណៈ មតិ អន្តរជាតិមានការព្រួយបារម្ភថាកិច្ចប្រជុំកំពូល G7 និងទទួលបរាជ័យ ដោយសារជម្លោះដ៏ធំរវាងបណ្ដាប្រទេសជាសមាជិក G7 និងរបៀបវារៈមួយចំនួនទៀត ដូចជា បញ្ហា Brexit និងអាកប្បកិរិយារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះ G7 ព្រោះថា លោក Donald Trump តែងតែមើលស្រាល G7 ហើយនៅក្នុងកិច្ចប្រជុំកំពូល G7 កាលពីឆ្នាំមុននៅប្រទេសកាណាដា ប្រធានាធិបតីអាមេរិកបានបដិសេធមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយរិះគន់ប្រទេសម្ចាស់ផ្ទះកាណាដាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ