កិច្ចប្រជុំកំពូល G7 ផ្លាស់ប្តូរទៅជាទម្រង់ធ្វើការតាមអ៊ីនធឺណិត
(VOVWORLD) - នាថ្ងៃទី ១៩ ខែមីនា លេខាធិការរងផ្នែកសារព័ត៌មានសេតវិមាន លោក Judd Deere បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូល G7 នឹងត្រូវបានរៀបចំឡើងក្នុងទម្រង់នៃកិច្ចប្រជុំតាមអ៊ិនធឺរណែត ដោយសារតែការព្រួយបារម្ភអំពីជំងឺរាតត្បាត Covid19 ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ដើម្បីឱ្យប្រទេសនីមួយៗផ្តោតការយកចិត្តទុកដាក់រាល់ធនធានរបស់ខ្លួនដើម្បីទប់ស្កាត់បញ្ហាប្រឈមអំពីសុខភាពនិងសេដ្ឋកិច្ចដែលបណ្តាលដោយជំងឺរាតត្បាត Covid19 ហើយក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោក Larry Kudlow ដែលជាមន្ត្រីទទួលបន្ទុករៀបចំកិច្ចប្រជុំកំពូល G7 បានជូនដំណឹងដល់សហការីដែលទទួលបន្ទុកការរៀបចំព្រឹត្តិការណ៍នេះថា កិច្ចប្រជុំកំពូល G7 នឹងត្រូវបានធ្វើឡើងតាមបណ្តាញអ៊ីនធឺណិតផងដែរ។
លើសពីនេះទៅទៀត សេតវិមានក៏បានជូនដំណឹងទៀតថា ប្រធានាធិបតីអាមេរិកលោក D.Trump នឹងជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសសមាជិកក្រុម G7 ដទៃទៀត តាមរយៈកិច្ចប្រជុំទូរទស្សន៍ផ្សាយផ្ទាល់តាមបណ្តាញ អ៊ិនធឺណិតនៅខែមេសានិងខែឧសភាខាងមុខនេះផងដែរ៕