កិច្ចប្រជុំកំពូល G77 និងចិនសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

(VOVWORLD) - ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel ដែលជាប្រទេសកាន់តំណែងជាប្រធានអង្គការនៅឆ្នាំនេះ បាននិយាយថា ទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថាប្រទេសចំនួន ១០ បានស្រូបយក ៩០% នៃការប្រកាសនីយបត្រនិង ៧០% នៃបច្ចេកវិទ្យាផលិតឌីជីថលជឿនលឧឿនសម្រាប់នាំចេញ។
កិច្ចប្រជុំកំពូល G77 និងចិនសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ - ảnh 1ទិដ្ឋភាពកិច្ចប្រជុំកំពូល G77។ រូបថត៖ TTXVN

កាលពីម្សិលមិញថ្ងៃទី ១៦ ខែកញ្ញា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍បានប្រកាសយកថ្ងៃទី ១៦ ខែកញ្ញា គឺជា "ទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅទិសខាងត្បូង" ប្រចាំឆ្នាំ នៅពេលរៀបចំបិទបញ្ចប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ (G77) និងចិនដែលប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ស្ដីពីប្រធានបទនេះនៅរដ្ឋធានី La Habana ប្រទេសគុយបា។

ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel ដែលជាប្រទេសកាន់តំណែងជាប្រធានអង្គការនៅឆ្នាំនេះ បាននិយាយថា ទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថាប្រទេសចំនួន ១០ បានស្រូបយក ៩០% នៃការប្រកាសនីយបត្រនិង ៧០% នៃបច្ចេកវិទ្យាផលិតឌីជីថលជឿនលឧឿនសម្រាប់នាំចេញ។ ថ្នាក់ដឹកនាំគុយបាបានសង្កត់ធ្ងន់ថា ការបង្កើត និងការផ្សព្វផ្សាយបច្ចេកវិទ្យាផលិតឌីជីថលជឿនលឿននៅទូទាំងពិភពលោកនៅតែប្រមូលផ្ដុំ ដោយមានសកម្មភាពតិចតួចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានកត់សម្គាល់ថា ក្រុមនេះគួរតែជំរុញឧស្សាហូបនីយកម្មប្រកបដោយនិរន្តរភាព វិនិយោគលើថាមពលកកើតឡើងវិញ សេដ្ឋកិច្ចជីវៈ និងកសិកម្មដែលមានកាបូនទាប។

G77 ដែលជាក្រុមធំជាងគេនៅក្នុងអង្គការសហប្រជាជាតិ បើគិតតាមចំនួនប្រជាជន និងចំនួនសមាជិក បានអំពាវនាវឱ្យមានកិច្ចប្រជុំពិសេសមួយ ដើម្បីដោះស្រាយបញ្ហាដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលនេះ។ សេចក្តីថ្លែងការណ៍ចុងក្រោយមាន ៤៦ ចំណុច បញ្ជាក់ជាថ្មីនូវការទាមទារជាយូរយារមកហើយសម្រាប់សណ្តាប់ធ្នាប់ សង្គម និងសេដ្ឋកិច្ចអន្តរជាតិប្រកបដោយសមភាពជាងមុន ដោយបញ្ជាក់ថា មិនអាចសម្រេចបានដោយគ្មានការបញ្ចប់ការគ្រប់គ្រងផ្នែកបច្ចេកវិទ្យានៃប្រទេសអភិវឌ្ឍន៍ឡើយ។ ទន្ទឹមនឹងនេះ G77 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងចំណោមប្រទេសជាសមាជិកក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ