កិច្ចប្រជុំកំពូល P4G៖ ការអភិវឌ្ឍទីក្រុងឆ្លាតដើម្បីជួយកាត់បន្ថយការបំភាយឧស្ម័ន

(VOVWORLD) -  ក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូនកូរ៉េខាងត្បូង នៅរសៀលថ្ងៃទី ៣១ ខែឧសភា បានបើកកិច្ចប្រជុំស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត រួមចំណែកដល់ការអនុវត្តគោលដៅកាត់បន្ថយការបំភាយឧស្ម័ន។

កិច្ចប្រជុំកំពូល P4G៖ ការអភិវឌ្ឍទីក្រុងឆ្លាតដើម្បីជួយកាត់បន្ថយការបំភាយឧស្ម័ន - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលលើកទី ២ នៃភាពជាដៃគូសម្រាប់កំណើនបៃតង និងគោលដៅ សកលឆ្នាំ ២០៣០ (P4G) បានធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់ប្រទេសកូរ៉េខាងត្បូង ក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង នៅរសៀលថ្ងៃទី ៣១ ខែឧសភា បានបើកកិច្ចប្រជុំស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត រួមចំណែកដល់ការអនុវត្តគោលដៅកាត់បន្ថយការបំភាយឧស្ម័ន។

ថ្លែងនៅក្នុងសម័យប្រជុំនេះ រដ្ឋមន្រ្តីក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូនកូរ៉េខាងត្បូង លោក Noh Hyeong-ouk បានឲ្យដឹងថា គំរូទីក្រុងឆ្លាតគឺជាមូលដ្ឋានគ្រឹះជួយទីក្រុងនានាកសាងអនាគតមួយ ដែលប្រជាជនរួមរស់ដោយសុខដុមរមនា្យជាមួយធម្មជាតិ។ លោកក៏បានលើកឡើងពីតួរនាទីនៃភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជនក្នុងការកសាងទីក្រុងឆ្លាតអព្យាក្រឹតភាពកាបូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ