កិច្ចប្រជុំកំពូលណាតូបានចេញសេចក្តីថ្លែងការណ៍រួម

(VOVWORLD) - បិទបញ្ចប់កិច្ចប្រជុំកំពូលនៅទីក្រុង ឡុងដ៍ (ចក្រភពអង់គ្លេស) នាថ្ងៃទី ៤ ខែធ្នូ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានចេញសេចក្តីថ្លែងការណ៍រួមដោយបញ្ជាក់ឡើងវិញនូវចំណងសាមគ្គីភាពរវាងបណ្តាប្រទេសជាសមាជិកនៅអឺរ៉ុបនិងអាមេរិកខាងជើងបើទោះបីជាមានភាពចម្រូងចម្រាសយ៉ាងខ្លាំងពាក់ព័ន្ធនឹងការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុនិងយុទ្ធសាស្ត្រការពារក៏ដោយ។
កិច្ចប្រជុំកំពូលណាតូបានចេញសេចក្តីថ្លែងការណ៍រួម - ảnh 1 កិច្ចប្រជុំកំពូលណាតូបានចេញសេចក្តីថ្លែងការណ៍រួម (រូបថត៖ AFP/TTXVN)

ក្នុងសេចក្តីថ្លែងការណ៍រួម ថ្នាក់ដឹកនាំអង្គការណាតូបានអះអាងសារជាថ្មីម្តងទៀតនូវកិច្ចព្រមព្រៀងការពាររួម ដែលមានចែងក្នុងមាត្រា ៥ នៃធម្មនុញ្ញណាតូដោយទទួលស្គាល់“ បញ្ហាប្រឈមនិងឱកាស” ពីប្រទេសចិនដែលកំពុងកើនឡើងនិងការព្រួយបារម្ភអំពីសកម្មភាពនានារបស់រុស្ស៊ី ដែលបានចាត់ទុកថានេះជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប - អាត្លង់ទិកខាងជើង។ ថ្នាក់ដឹកនាំណាតូទាំង ២៩ ក៏បានសន្យាថានឹង«ធ្វើសកម្មភាពកាន់តែខ្លាំងក្លាថែមទៀត»ដើម្បីប្រឆាំងនឹងអំពើភេរវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ