កិច្ចប្រជុំកំពូលប្រទេសសឹង្ហបុរី - តភ្ជាប់អាស៊ីជាមួយពិភពលោក
(VOVWORLD) - នាថ្ងៃទី ២០ ខែកញ្ញា នៅសណ្ឋាគា Shangri-La កិច្ចប្រជុំកំពូលសិង្ហបុរីត្រូវបានបើក ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនិងអ្នកប្រាជ្ញដ៏ល្បីឈ្មោះជាង ៤០០ នាក់មកពីបណ្តាប្រទេសនៅទូទាំងពិភពលោក។ ប្រធានបទនៃកិច្ចប្រជុំឆ្នាំនេះ គឺ“ អាស៊ី ឆ្នាំ២០៣០” ។ សន្និសីទនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ ២១ ខែកញ្ញា។
កិច្ចប្រជុំ“ អាស៊ី ឆ្នាំ២០៣០» បានវាយតម្លៃថាឥទ្ធិពលសេដ្ឋកិច្ចរបស់អាស៊ីបានកើនឡើងគួរឱ្យកត់សម្គាល់ (រូបថត៖ Straitstimes) |
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសឹង្ហបុរីលោក Heng Swee Keat បានវាយតម្លៃថាឥទ្ធិពលសេដ្ឋកិច្ចរបស់អាស៊ីបានកើនឡើងគួរឱ្យកត់សម្គាល់។ នេះគឺជាតំបន់អភិវឌ្ឍន៍ដ៏រស់រវើក និងស្វាហាប់មួយដោយមានកាលានុវត្តភាពជាច្រើនផងដែរ។
យោងតាមផែនការ សម័យពិភាក្សាសំខាន់នៃកិច្ចប្រជុំ“ អាស៊ី ឆ្នាំ២០៣០» រួមមានការពិភាក្សាអំពីបញ្ហាប្រឈមនិងយថាទស្សន៍ក្នុងទសវត្សរ៍ខាងមុខ”។ លើសពីទៅទៀត ថ្នាក់ដឹកនាំនិងអ្នកប្រាជ្ញក៏ពិភាក្សាអំពីផលប៉ះពាល់នៃទំនាក់ទំនងឆ្លងដែននិងការពឹងពាក់គ្នាទៅវិញទៅមកលើអាជីវកម្មនៅតំបន់អាស៊ីភាគឦសានផងដែរ៕