កិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកចេញសេចក្តីថ្លែងការណ៍រួម

(VOVWORLD) - ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ភាគីនានា បានឯកភាពលើកាតព្វកិច្ចចំនួន ៧៤ ចំណុច ក្នុងនោះមានយន្តការ "ដៃគូសន្ទនា" ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ។ លើសពីនេះ ភាគីទាំងពីរក៏បាន ឯកភាពប្តូរទៅប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងប្រតិបត្តិការពាណិជ្ជកម្ម។

កិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកចេញសេចក្តីថ្លែងការណ៍រួម - ảnh 1បណ្ដាប្រតិភូចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកឆ្នាំ ២០២៣ នៅទីក្រុង Saint Petersburg នៅថ្ងៃទី ២៨ ខែកក្កដា។ (ប្រភពរូបថត៖ TASS)
កាលពីថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុង Saint Petersburg ប្រធានសហព័ន្ធរុស្ស៊ី លោក Vladimir Putin និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាហ្វ្រិកបានអនុម័តលើសេចក្តី ថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកលើកទីពីរ និងផែនការសកម្មភាពរួមនៃភាគីទាំងពីររហូតដល់ឆ្នាំ ២០២៦។
សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំបានបញ្ជាក់ថា ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំ កំពូលរៀងរាល់បីឆ្នាំម្តង និងរៀបចំកិច្ចប្រជុំសភាអន្តរជាតិជាប្រចាំ។ សេចក្តីថ្លែងការណ៍បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់រុស្ស៊ីក្នុងការបន្តជួយឧបត្ថម្ភបណ្តាប្រទេសនៅអាហ្វ្រិកធានាស្បៀងអាហារ ជី និងធនធានថាមពល; ក៏ដូចជាក្នុងការអនុវត្តគម្រោង ជំរុញការអភិវឌ្ឍអន្តរជាតិផងដែរ។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ភាគីនានា បានឯកភាពលើកាតព្វកិច្ចចំនួន ៧៤ ចំណុច ក្នុងនោះមានយន្តការ "ដៃគូសន្ទនា" ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ។ លើសពីនេះ ភាគីទាំងពីរក៏បាន ឯកភាពប្តូរទៅប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងប្រតិបត្តិការពាណិជ្ជកម្ម។
បញ្ចប់កិច្ចប្រជុំកំពូល ប្រធានសហភាពអាហ្រ្វិក (AU) លោក Azali Assoumani បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់យ៉ាងច្បាស់ទៅ កាន់មេដឹកនាំអាហ្វ្រិកថា លោកត្រៀមខ្លួនជាស្រេចធ្វើការសន្ទនាលើបញ្ហាអ៊ុយក្រែន។ AU ក៏ ត្រៀមខ្លួនជាស្រេចដើរតួជាអ្នកសម្រុះសម្រួលក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ