កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក - រុស្ស៊ីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែមិថុនាខាងមុខ
(VOVWORLD) - សេតវិមាននៅថ្ងៃទី ២៥ ខែឧសភាបានប្រកាសថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងសមភាគីរុស្ស៊ីលោក Vladimir Putin និងដំណើរការកិច្ចប្រជុំកំពូលទ្វេភាគីជាលើកដំបូង នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខ សំដៅបង្កើតបុព្វបទសម្រាប់របៀបវារៈថ្មីក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក - រុស្ស៊ី។
ប្រធានាធិបតីអាមេរិក Joe Biden (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ី Vladimir Putin (ខាងស្តាំ) (រូបថត៖ AFP / VNA) |
ទីកន្លែងរៀបចំព្រឹត្តិការណ៍នេះគឺនៅប្រទេសស្វីស។ ភាគីអាមេរិកបានឲ្យដឹងថា៖ នៅក្នុង
កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំទាំងពីររូបនឹងធ្វើការពិភាក្សាគ្នាអំពីបញ្ហាបន្ទាន់នាពេលបច្ចុប្បន្ននេះក្នុងបរិបទដែលភាគីទាំងពីរកំពុងស្វះស្វែងវិធីស្ដារស្ថិរភាពឡើងវិញ ហើយអាចព្យាករណ៍ទុកមុនសម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក - រុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ឲ្យដឹងថា ថ្នាក់ដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវពិភាក្សាអំពីកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខអ៊ីនធឺណែត និងស្ថេរភាពនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលជាបញ្ហា ជះឥទ្ធិពលដល់ពិភពលោកទាំងមូលផងដែរ៕