កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក - រុស្ស៊ីអាចនឹងប្រព្រឹត្តិទៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក
(VOVWORLD) - គោលដៅនៃជំនួបនេះ គឺសម្រាប់មេដឹកនាំនៃប្រទេសទាំងពីរប្រកាសអំពីដំណើការឆ្ពោះទៅរកកិច្ចព្រមព្រៀងគ្រប់គ្រងអា វុធ នុយក្លេអ៊ែរ ថ្មីនៅក្នុងបរិបទ ដែល សន្ធិសញ្ញាកាត់បន្ថយអាវុធអាវុធយុទ្ធសាស្ត្រថ្មី (New START) នឹងផុតកំណត់នាឆ្នាំ ២០២១ ខាងមុខ។
ថ្នាក់ដឹកនាំអាមេរិក និងរុស្ស៊ី (រូបថត៖ Reuters) |
ទីភ្នាក់ងារសារព័ត៌មាន NBC របស់អាមេរិក នៅថ្ងៃទី ១៦ ខែសីហា បានដកស្រង់ប្រភព័ត៌មានដោយអះអាង ថាប្រធានាធិបតីលោក Donald Trump បានថ្លែងទៅកាន់ជំនួយការអំពីបំណង ចង់រៀបចំជំនួបផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ឆិកាខាងមុខ។ ក្រុមមន្ត្រីរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump កំពុងថ្លឹងថ្លែងជម្រើសអំពីពេលវេលានិងទីកន្លែងសម្រាប់កិច្ចប្រជុំកំពូល ដែលអាចប្រព្រឹត្តិទៅនាខែកញ្ញាខាងមុខ នៅទីក្រុងញូវយ៉ក។ គោលដៅនៃជំនួបនេះ គឺសម្រាប់មេដឹកនាំនៃប្រទេសទាំងពីរប្រកាសអំពីដំណើការឆ្ពោះទៅរកកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មីនៅក្នុងបរិបទ ដែល សន្ធិសញ្ញាកាត់បន្ថយអាវុធអាវុធយុទ្ធសាស្ត្រថ្មី (New START)នឹងផុតកំណត់នាឆ្នាំ ២០២១ ខាងមុខផងដែរ៕