កិច្ចប្រជុំកំពូលអន្តរកូរ៉េនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែកញ្ញា

(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in នឹងបំពេញទស្សនកិច្ចនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញាដើម្បីអនុវត្តន៍កិច្ចប្រជុំកំពូលជាមួយនឹងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un។ នេះនឹងជាជំនួបកំពូលអន្តរកូរ៉េលើកទី៣ក្នុងឆ្នាំនេះ។
កិច្ចប្រជុំកំពូលអន្តរកូរ៉េនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែកញ្ញា - ảnh 1 ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in

ថ្លែងមតិនាថ្ងៃទី ៦ ខែកញ្ញា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច រយៈពេលមួយថ្ងៃ ទៅកាន់ទីក្រុងព្យុងយ៉ាងភ្នាក់ងារពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Chung Eui-yong នាយកខុទ្ធកាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បានឲ្យដឹងថាភាគីទាំងពីរនឹងត្រៀមរៀបចំកិច្ចចរចារជាន់ខ្ពស់នាដើមសប្តាហ៍ក្រោយ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េនាពេលខាងមុខផងដែរ។

លោក Chung Eui-yong បានដឹកនាំគណៈប្រតិភូរួមមានសមាជិកចំនួន ៥ នាក់ បានបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងថ្ងៃតែមួយគឺថ្ងៃទី ៥ ខែកញ្ញា។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះគណៈប្រតិភូបានពិភាក្សាជា មួយថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un៕

ប្រតិកម្មទៅវិញ

ផ្សេងៗ