កិច្ចប្រជុំកំពូលអាម៉េរិក និងកូរ៉េខាងជើងលើកទីពីរ - មជ្ឃដ្ឋានមន្ត្រីកូរ៉េខាងជើងបានអះអាងសារជាថ្មីម្តងទៀតថាទីក្រុងព្យុងយ៉ាងបានបំផុសគំនិតដល់ការបំផ្លាញទាំងស្រុងនៅតំបន់អាវុធនុយក្លេអ៊ែរ Yongbyo

(VOVWORLD) - នាថ្ងៃទី ២ ខែមីនា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui បានអះអាងសារជាថ្មីម្តងទៀតនៅក្នុងកិច្ចប្រជុំកំពូលលើកទី ២ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងហាណូយថា ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានបំផុតគំនិតដល់ការបំផ្លាញទាំងស្រុងនៅតំបន់នុយក្លេអ៊ែរសំខាន់ៗ Yongbyon ដែលធ្លាប់បានចាត់ទុកជា "បេះដូង" នៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
កិច្ចប្រជុំកំពូលអាម៉េរិក និងកូរ៉េខាងជើងលើកទីពីរ -  មជ្ឃដ្ឋានមន្ត្រីកូរ៉េខាងជើងបានអះអាងសារជាថ្មីម្តងទៀតថាទីក្រុងព្យុងយ៉ាងបានបំផុសគំនិតដល់ការបំផ្លាញទាំងស្រុងនៅតំបន់អាវុធនុយក្លេអ៊ែរ Yongbyo - ảnh 1 តំបន់អាវុធនុយក្លេអ៊ែរ Yongbyo ដែលបានថតដោយផ្កាយរណប

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ Melia Hotel លោក ស្រី Choe Son-hui បានឲ្យដឹងថា "យើងខ្ញុំបានលើកច្បាស់អំពីទស្សនៈរបស់ខ្លួន ដោយអះអាងថាយើងខ្ញុំនឹងលុបចោលទាំងស្រុងតំបន់នុយក្លេអ៊ែរ Yongbyon តែម្តង"។ ការអះអាងពោលខាងលើនេះបាននាំចេញសំដៅឆ្លើយតបទៅនឹងសំណួរដែលពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo ដោយបានឲ្យដឹងថាតើទីក្រុងព្យុងយ៉ាងមិនបានបញ្ជាក់ច្បាស់ពីអ្វីដែលគេត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តក្នុងសំណើរបំផ្លាញតំបន់នុយក្លេអ៊ែរ Yongbyon ដែរឬអត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ