កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងត្បូង៖ អាមេរិកនឹងសន្យាទប់ស្កាត់ការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង
(VOVWORLD) - នៅថ្ងៃទី២១ ខែមេសា មន្ត្រីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលនាសប្តាហ៍ខាងមុខរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol សហរដ្ឋអាមេរិកនឹងប្តេជ្ញាចាត់វិធានការ "សំខាន់ៗ" ដើម្បីទប់ស្កាត់ការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើងទៅលើកូរ៉េខាងត្បូង។
ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងសេអ៊ូល ក្នុងខែឧសភា ឆ្នាំ២០២២។ (រូបថត៖ Reuters) |
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយសប្តាហ៍ទៅកាន់អាមេរិកនៅថ្ងៃទី ២៦ ខែមេសា របស់ប្រធានាធិបតី Yoon Suk Yeol បានកើតឡើងនៅពេលដែលប្រជាជនកូរ៉េខាងត្បូងជាច្រើនបានចាត់ទុកថា ប្រទេសនេះគួរតែអភិវឌ្ឍឃ្លាំងផ្ទុកអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដើម្បីការពារការវាយប្រហាររបស់កូរ៉េខាងជើង និងការពង្រីកឃ្លាំងផ្ទុកសព្វាវុធរបស់កូរ៉េខាងជើង។ ក្នុងការស្ទង់មតិដែលវិទ្យាស្ថានអាស៊ីសម្រាប់ការសិក្សាគោលនយោបាយនៅទីក្រុងសេអ៊ូលបានចេញផ្សាយនាពេលថ្មីៗនេះ ប្រជាជនកូរ៉េខាងត្បូងចំនួន ៦៤,៣%បានគាំទ្រការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមានតែ ៣៣,៣% ប៉ុណ្ណោះដែលបានជំទាស់។
នាថ្ងៃដដែល កូរ៉េខាងត្បូង និងអាមេរិកបានធ្វើសមយុទ្ធកងទ័ពជើងអាកាស។ វីដេអូរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបង្ហាញថា យន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូងជាច្រើនគ្រឿងកំពុងហោះហើរតាមក្រុម នៅលើអាកាស និងអ្នកបើកយន្តហោះនៃប្រទេសទាំងពីរបានចូលរួមក្នុងកិច្ចប្រជុំសង្ខេបខ្លឹមសារមុនពេលធ្វើសមយុទ្ធ៕