កិច្ចប្រជុំកំពូលអាមេរិក-ស.ប.ប.កូរ៉េលើកទី២៖ ប្រធានាធិបតីកូរ៉េខាងត្បូងស្ងើចសរសើរការបោះជំហានថ្មីពោរពេញទៅដោយអត្ថន័យ
(VOVWORLD) - ក្នុងបទថ្លែងមតិនាឱកាសដែលកូរ៉េខាងត្បូងរំលឹកខួបលើកទី១០០នៃចលនាឯករាជ្យ ថ្ងៃទី ១ខែមីនានោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae – in នាថ្ងៃទី១ខែមីនា បានស្ងើចសរសើរថា កិច្ចប្រជុំកំពូលលើកទី២ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង Kim Jong – un នៅទីក្រុងហាណូយ ជាដំណើការថ្មី ដើម្បីឆ្ពោះទៅកិច្ចព្រមព្រៀងនៅ “កម្រិតខ្ពស់ជាង” ទោះបីជាភាគីទាំងពីរមិននាំចេញសេចក្តីថ្លែងការណ៍រួមនៅចុងបញ្ចប់កិច្ចប្រជុំក៏ដោយ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae - in |
លោកប្រធានាធិបតី Moon Jae – in ព្រមទាំងសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់របស់ សេអ៊ុល ក្នុងការធ្វើជាស្ពានតភ្ជាប់រវាងអាមេរិកនិងកូរ៉េខាងជើង។ លោកប្រធានា ធិបតី Moon Jae – in បានឲ្យដឹងថា “តួនាទីរបស់យើងខ្ញុំកាន់តែមានសារៈសំខាន់ជាង។ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្តទំនាក់ទំនងនិងសហការយ៉ាងជិតស្និទ្ធិជាមួយអាមេ រិកនិងកូរ៉េខាងជើង ដើម្បីជួយគេសម្រេចបានកិច្ចព្រមព្រៀងពេញលេញដោយគ្រប់វិធី”៕