កិច្ចប្រជុំកំពូលអឺរ៉ុប - ចិនត្រូវបានបញ្ចប់ដោយមានការខ្វែងគំនិតគ្នាដដែល

(VOVWORLD) - នាថ្ងៃទី ១៤ ខែកញ្ញា កិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូរវាងសហភាពអឺរ៉ុប - ចិន បានបន្តកត់សម្គាល់នូវការខ្វែងគំនិតគ្នាដ៏ធំរវាងភាគីទាំងពីរ ជាពិសេសគឺបញ្ហាពាណិជ្ជកម្ម - វិនិយោគ ក៏ដូចជា ទស្សនៈខុសប្លែកពីគ្នាលើវិស័យសន្តិសុខនិងសិទ្ធិមនុស្សផងដែរ។
កិច្ចប្រជុំកំពូលអឺរ៉ុប - ចិនត្រូវបានបញ្ចប់ដោយមានការខ្វែងគំនិតគ្នាដដែល - ảnh 1 កិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូរវាងមេដឹកនាំអឺរ៉ុប - ចិន (រូបថត៖Yahoo)

នៅក្នុងសារមួយដែលបញ្ជូនទៅកាន់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិននោះ   មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុបទាំងបីរូប រួមមានប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ; ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបញ្ជាក់សារជាថ្មីម្តងទៀតអំពីសំណូមពររបស់សហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះថា ប្រទេសចិនចាំបាចត្រូវបើកទីផ្សារឲ្យបានទូលំទូលាយ ជាងទីផ្សារក្នុងស្រុករបស់ចិន យោងតាមគោលការណ៍ « មានទៅមានមក» ជាមួយអឺរ៉ុបវិញ។ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍ថា៖

«ជាទូទៅ កិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិងចិន ចាំបាច់ត្រូវផ្អែកលើគោលការណ៍មួយចំនួនដូចជាការផ្លាស់ប្តូមានទៅ - មានមក និងការប្រកួតប្រជែងដោយសមធម៌ផងដែរ។ ភាគីទាំងពីរមានប្រព័ន្ធសង្គមផ្សេងៗពីគ្នាប៉ុន្តែដោយសារភាគីទាំងពីរបានសន្យាប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមលទ្ធិពហុភាគីនិយម ហេតុដូច្នេះកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិងចិន ចាំបាច់ត្រូវតែជាកិច្ចសហប្រតិបត្តិការផ្អែកលើច្បាប់ផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ