កិច្ចប្រជុំកំពូលអាស៊ាន ៣៥៖ សហរដ្ឋអាមេរិករិះគន់ប្រទេសចិនចំពោះការរារាំង ប្រទេសនានាក្នុងការទាក់ទងនឹងធនធានប្រេងឧស្ម័ននៅសមុទ្រខាងកើត
(VOVWORLD) - នាថ្ងៃទី ៤ ខែវិច្ឆិកា ទីប្រឹក្សាសន្តិសុខជាតិ និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Robert O’ Brien បានរិះគន់ថាប្រទេសចិនកំពុង គំរាមកំហែងនិងរារាំងដល់បណ្តាប្រទេសសមាជិកអាស៊ានស្តីពីការធ្វើសកម្មភាពស្របច្បាប់ក្នុងការធ្វើអាជីវកម្មធនធានប្រេងឧស្ម័នយ៉ាងច្រើនសន្ធឹកសន្ធាប់នៅ សមុទ្រខាងកើត។
ទីប្រឹក្សាសន្តិសុខជាតិ និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Robert O’ Brien (TTXVN) |
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិកលើកទី ៧ នៅទីក្រុងបាងកកប្រទេសថៃ លោក Robert O’ Brien បានលើកច្បាស់ថា ប្រទេសចិនបានស្វែងរកវិធីនានាដើម្បីរារាំងបណ្តាប្រទេសជាសមាជិកអាស៊ានធ្វើអាជីវកម្មធនធាននៅលើសមុទ្រ និងការទាក់ទងនឹងធនធានប្រេងឧស្ម័នបម្រុងនៅសមុទ្រខាងកើតដោយមានទឹកប្រាក់ចំនួន ២,៥០០ ពាន់លានដុល្លារអាមេរិក៕