កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧គ្រោងនឹងប្រារព្ធធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០២០

(VOVWORLD) - ក្នុងនាមជាប្រធាន អាស៊ាន វៀតណាមបានរួមសហការជាមួយប្រទេសសមាជិកផ្សេងៗទៀតត្រៀម រៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំដ៏សំខាន់នេះ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧គ្រោងនឹងប្រារព្ធធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០២០ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១៥ តុលា នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ ក្រសួងការបរទេស វៀតណាម ជូនដំណឹងពីការងារត្រៀមរៀបចំកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៧ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧គ្រោងនឹង ប្រារព្ធធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។ ក្នុងនាមជាប្រធាន អាស៊ាន វៀតណាមបានរួមសហការជាមួយប្រទេសសមាជិកផ្សេងៗទៀតត្រៀម រៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំដ៏សំខាន់នេះ។

ពាក់ព័ន្ធដល់ការធ្វើអត្ថាធិប្បាយរបស់វៀតណាមចំពោះព័ត៌មានដែលថា ក្រុមប្រទេសដៃគូចំនួន៤រួមមានអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលីចង់ បង្កើនទំនាក់ទំនងជាមួយប្រទេសអាស៊ាននានាលើវិស័យការពារសេរីភាពនៅសមុទ្រនោះ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា អាស៊ានតែងតែ ស្វាគមន៍គំនិតផ្ដួចផ្ដើមទាំងអស់ដែលចូលរួមចំណែកដល់ការធានាសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ ជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាម បានកំណត់ភារកិច្ចស្នូលក្នុងឆ្នាំប្រធានរបស់ខ្លួននោះគឺកសាងអាស៊ានមួយ ប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប។ ដោយឈរលើមូលដ្ឋាននោះ វៀតណាមបាននិងកំពុងពង្រីកតួនាទីជាប្រធានអាស៊ានរបស់ខ្លួន ជំរុញ យ៉ាងខ្លាំងក្លានូវការស្ថាបនាសហគមន៍ អះអាងនូវមជ្ឈភាពរបស់អាស៊ានក្នុង រចនាសម្ព័ន្ធតំបន់ ហើយបើកទូលាយទំនាក់ទំនងកិច្ចការបរទេសរបស់ អាស៊ានផងដែរ។ វៀតណាមមានគោលបំណងហើយត្រៀមខ្លួនជាស្រេច រួមសហការជាមួយអាស៊ាននិងប្រទេសដៃគូផ្សេងៗទៀត ក្នុងការស្ដារសេដ្ឋ កិច្ចឡើងវិញ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាព ដើម្បីតំបន់ អាស៊ី-ប៉ាស៊ីហ្វិកមួយប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុល ភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ