កិច្ចប្រជុំកំពូលអាស៊ីបូព៌ាអនុម័តលើសេចក្ដីថ្លែងការណ៍ជាន់ខ្ពស់ចំនួន ៥
(VOVWORLD) -នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅសិង្ហបុរី នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រុំកំពូលអាស៊ានលើកទី ៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ថ្នាក់ដឹកនាំអាស៊ាន និងប្រទេសអូស្ត្រាលី ចិន ឥណ្ឌាជប៉ុន កូរ៉េខាងត្បូង ណូវែលហ្សេឡង់ រុស្ស៊ី និងអាមេរិកបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៣ (EAS) ។
ថ្នាក់ដឹកនាំអាស៊ាន និងប្រទេសមួួចំនួនថតរូបអនុស្សាវរីយ៍ (TTXVN) |
បណ្តាប្រទេសនានាបានឯភាពគ្នាគ្នាបន្តពង្រឹង EAS ជាយន្តការឈានមុខគេមួយសម្រាប់កិច្ចសន្ទនាលើបញ្ហាជាយុទ្ធសាស្រ្តនៅក្នុងតំបន់ដោយផ្អែកលើស្ថាបត្យកម្មបើកចំហរគ្របដណ្ដប់ ដោយអាស៊ានជាមជ្ឈមណ្ឌល ព្រមទាំងធ្វើការអនុម័តលើសេចក្តីថ្លែងការណ៍ជាន់ខ្ពស់អាស៊ីបូព៌ា (EAS) ចំនួន ៥ ស្តីពីទីក្រុងឆ្លាតវៃអាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការ ធានាសន្តិសុខខាងបច្ចេកវិទ្យា ព័ត៌មាន និងសេដ្ឋកិច្ច ឌីជីថល ជាដើម។
អញ្ជើថ្លែងមតិនៅទីនេះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា EAS មានសក្តានុពលសហប្រតិបត្តិការដ៏ទូលំទូលាយ។ តាមនោះ EAS គប្បីបន្តរក្សាកិច្ចសន្ទនា កសាងទំនុកទុកចិត្ត គាំទ្រយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរួម ក្នុងការគោរពច្បាប់អន្តរជាតិ។ ស្ដីពីស្ថានភាពអន្តរជាតិ និងតំបន់ លោក Nguyen Xuan Phuc បានលើកច្បាស់ថា បរិយាកាស ស្ថិរភាពសន្តិភាពគឺមានអត្ថន័យចម្បងសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Nguyen Xuan Phucបានសង្កត់ធ្ងន់ថាអាស៊ានជានិច្ចកាលគោរពការអត់ធ្មត់ បង្កើនកិច្ចសន្ទនានិងកសាងជំនឿទុកចិត្ត គោរពច្បាប់អន្តរជាតិ និងដោះស្រាយ ជម្លោះទាំងអស់ដោយសន្តិវិធី ដែលឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។
បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ EAS លើកទី ១៣ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ផងដែរ។