កិច្ចប្រជុំការផ្ដួចផ្ដើមគំនិតអាងទន្លេមេគង្គក្រោម
(VOVWORLD) - នារសៀលថ្ងៃទី៣ ខែសីហា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសស្ដីពីការផ្ដួចផ្ដើម គំនិតទន្លេមេគង្គក្រោម (LMI) លើកទី១១ ត្រូវបានរៀបចំឡើងនៅប្រទេសសឹង្ហបុរី ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម អាមេរិកនិងអគ្គលេខាធិការអាស៊ាន។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh (ខាងឆ្វេង) និងរដ្ឋមន្រ្តីការបរទសឡាវនៅខាងក្រៅកិច្ចប្រជុំ AMM ៥១ (រូបថត៖ VOV) |
ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការ បណ្ដារដ្ឋមន្រ្តីបានអនុម័តលើការកែ សម្រួលរចនាសម្ព័ន្ធនៃការផ្ដួចផ្ដើមគំនិតទន្លេមេគង្គក្រោម ក្លាយទៅជាសសរទ្រូង ចំនួន២។ ទីមួយគឺកិច្ចសហប្រតិបតិ្តការអំពីប្រភពទឹក ថាមពល ស្បៀងអាហារ និងបរិស្ថាន។ ទីពីរគឺការអភិវឌ្ឍធនធានមនុស្សនិងការតភ្ជាប់គ្នា។ ក្រៅពីនោះ កិច្ចសហប្រតិបតិ្តការអំពីសមភាពភេទ ការប្រគល់សិទ្ធិឲ្យនារីនិងដៃគូសាធារណៈ ឯកជន នឹងត្រូវបានយកមកបញ្ចូលក្នុងសកម្មភាពនានានៃការផ្ដួចផ្ដើមគំនិតទន្លេ មេគង្គក្រោមផងដែរ។ កិច្ចប្រជុំបានអនុម័តលើសេចក្ដីថ្លែងការណ៍រួម កំណត់ ហេតុស្ដីពិការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវការផ្ដួចផ្ដើមគំនិតទន្លេមេគង្គក្រោម និងផែនការសកម្មភាពការផ្ដួចផ្ដើមគំនិតទន្លេមេគង្គក្រោមដំណាក់កាល២០១៦- ២០២០៕