កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៥
(VOVWORLD) - កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២០ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិកអាស៊ាន ចំនួន ១០ និងអគ្គលេខាធិការអាស៊ាន។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh, ប្រធានក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន អញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh (រូបថតៈ vov.vn) |
ថ្លែងមតិនៅឯកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានជម្រាបអង្គប្រជុំនូវព័ត៌មានមួយចំនួនក៏ដូចជាចែករំលែកបទពិសោធន៍ របស់វៀត ណាម ក្នុងការចាត់វិធានការទប់ទល់នឹងជំងឺរាតត្បាត COVID-19 យ៉ាងឆាប់បំផុត ដោយមានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ក្រ សួងស្ថាប័នគ្រប់ជាន់ថ្នាក់ ការស្រុះចិត្តពីប្រជាជន រួមទាំងជំនួយនិងការប្រើប្រាស់ទីតាំងយោធាទៀតផង។ អាស្រ័យហេតុនេះ វៀតណាមទទួលបានលទ្ធផលវិជ្ជមានជំហានដំបូង ក្នុងការគ្រប់គ្រងនិងរាំងស្កាត់ជំងឺ។
ក្នុងកិច្ចប្រជុំតាមរយៈវេដេអូនេះ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក៏បានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលពិសេសរបស់អាស៊ាននិងអាស៊ានបូក ៣ (ជាមួយចិន ជប៉ុននិងកូរ៉េខាងត្បូង) ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំង COVID-19 តាមរយៈប្រព័ន្ធវីដេអូ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២០។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងអស់បានប្រកាសនិងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសាមគ្គីភាព ជិតស្និទ្ធក្នុងចំណោមបណ្តាប្រទេសអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19៕