TTX-នាថ្ងៃទី២២តុលានៅក្រុងហាណូយអធិការកិច្ចរដ្ឋាភិបាលវៀតណាមបានរៀបចំ
កិច្ចប្រជុំគណៈចាត់ចែងការផ្ដើមគំនិតប្រយុទ្ធប្រឆាំងអំពើពុករលួយដំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១៧។ នេះគឺជាព្រឹត្តិការដែលបានរៀបចំឡើងប្រចាំឆ្នាំសំដៅពិនិត្យ
វាយតំលៃនិងបន្តជំរុញការខំប្រឹងប្រែងសហប្រតិបត្តិការក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិកអំពី
ប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ថ្លែងមតិបើកកិច្ចប្រជុំ អគ្គអធិការ រដ្ឋាភិបាលវៀត
ណាម Huynh Phong Tranh បានសង្កត់ធ្ងន់ថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅជាមួយការប្តេជ្ញាចិត្តរុញថយក្រោយអំពើពុករលួយរដ្ឋាភិបាល
វៀតណាមបានដាក់ចេញគោលការណ៍គោលនយោបាយច្បាប់អនុវត្តព្រមៗគ្នាកម្មវិធី
វិធានការ បង្កាប្រឆាំងអំពើពុករលួយ។ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយទទួល
បានលទ្ធផលល្អជាជំហានដំបូងបង្កការប្រែប្រួលសកម្មក្នុងសកម្មភាពរបស់ផ្នែកថ្នាក់
នានា។ រដ្ឋាភិបាលវៀតណាមកំណត់ថា៖ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយជាភារកិច្ចស្នូលត្រូវបានជំរុញអនុវត្តក្នុងរយៈ
ពេលខាងមុខ។ នៅកិច្ចប្រជុំបណ្ដាប្រទេសសមាជិកបានពិនិត្យរាល់ការអភិវឌ្ឍន៍
របស់ប្រទេសនិងដំបន់ដែនដីនានាក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុង
នោះមានការអនុវត្តអនុសញ្ញាអ.ស.បអំពីប្រយុទ្ធប្រឆាំងអំពើពុករលួយអនុវត្តការ
សន្និដ្ឋានរបស់សន្និសីទដំបន់លើកទី៧នៃការផ្ដើមគំនិតដែលបានរៀបចំនៅ New
Delhi (ឥណ្ឌា)ឆ្នាំ២០១១៕
|
អគ្គអធិការ រដ្ឋាភិបាលវៀតណាម Huynh Phong Tranh (Image: Internet) |