កិច្ចប្រជុំគណៈចាត់តាំងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វីក លើកទិ២៦
(VOVWORLD) -នាព្រឹកថ្ងៃទី១៥ធ្នូ នៅទីក្រុងហាណូយអនុប្រធានរដ្ឋសភាវៀតណាម លោក ស្រី Tong Thi Phong បានអញ្ជើញជាអធិបតីកិច្ចប្រជុំ នៃគណៈកម្មាធិការចាត់តាំង វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វីក លើកទិ២៦ (APPF-26) ដោយវៀតណាមទទួលរៀបចំ។
កិច្ចប្រជុំគណៈចាត់តាំងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វីក លើកទិ២៦ |
នាព្រឹកថ្ងៃទី១៥ធ្នូ នៅទីក្រុងហាណូយអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញជាអធិបតីកិច្ចប្រជុំ នៃគណៈកម្មាធិការចាត់តាំង វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វីក លើកទិ២៦ (APPF-26) ដោយវៀតណាមទទួលរៀបចំ។
ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានលើកច្បាស់ថា៖ APPF-26 ប្រព្រឹត្តទៅបន្ទាប់ពីជោគជ័យនៃសន្និសីទជាន់ខ្ពស់APEC ដូច្នេះ គ្រប់អនុគណៈកម្មការត្រូវប្រមូលផ្តុំជាច្រើន សំរាប់ការងារត្រៀមរៀបចំ APPF-26 ពិសេសគឺការងារសារព័ត៌មានការងារធានាសន្តិសុខ សុវត្ថិភាព រួមចំណែកលើកកំពស់ឋានះ និងរូបភាពវៀតណាមនិយាយរួម និងរដ្ឋសភាវៀតណាមនិយាយដោយឡែក។
តាមគំរោង APPF-26 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ធ្នូឆ្នាំ២០១៨ នៅទីក្រុងហាណូយ៕