កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន
(VOVWORLD) - នាថ្ងៃទី ១៧ ខែមករានៅទីក្រុង Nha Trang ខេត្ត Khanh Hoa ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស វៀតណាម លោក Pham Binh Minh បានធ្វើជាអធិបតីនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat)។
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសចូលរួមកិច្ចប្រជុំ AMM Retreat |
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាននិងអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ នេះជាកិច្ចប្រជុំលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងឆ្នាំ ២០២០ ដើម្បីពិភាក្សាអំពីអាទិភាពរបស់អាស៊ាន ២០២០ ជាពិសេសលើការកសាងសហគមន៍ ទំនាក់ទំនងការបរទេសរបស់អាស៊ានក៏ដូចជាបញ្ហាអន្តរជាតិនិងតំបន់។
នៅឯកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងអស់បានសម្តែងការគាំទ្រ ព្រមទាំងចាត់ទុកថា ប្រធានបទនិងទិសដៅអាទិភាព ដែលវៀតណាមបានស្នើរសម្រាប់អាស៊ាន ២០២០ គឺស្របទៅនឹងគោលបំណងរួមនៃដំណើរការកសាងសហគមន៍អាស៊ាន និងជាការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាណត្តិមុន។ តាមនោះ កិច្ចសហប្រតិបត្តិការអាស៊ាន ២០២០ នឹងផ្តោតលើការពង្រឹងសាមគ្គីភាពនិងឯកភាពអាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ លើកកម្ពស់រូបភាពនៃសហគមន៍អាស៊ាន ក៏ដូចជា ប្រឈមមុខដោយម្ចាស់ការចំពោះឱកាសនិងបញ្ហាសាកល្បងដែលកំពុងលេចចេញពីបរិបទតំបន់និងពិភពលោក ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ទាក់ទងនឹងទំនាក់ទំនងការបរទេសប្រទេសទាំងនោះបានសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាន។ នាឱកាស រដ្ឋមន្រ្តីក៏បានចំណាយពេលច្រើនពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត ។
ឧបនាយករដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀត ណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញភារកិច្ចជាប្រធានអាស៊ាន ២០២០ និងរួមជាមួយប្រទេសនានា ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីតំបន់សន្តិ ភាព ស្ថិរភាពនិងវិបុលភាពមួយ ដើម្បីអាស៊ានមួយ ផ្សាភ្ជាប់និងបន្សាំដោយម្ចាស់ការ។
នារសៀលថ្ងៃដដែលឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានធ្វើជាអធិបតីសន្និសីទសារព័ត៌មានអន្តរជាតិ ដើម្បីប្រកាសលទ្ធផលនៃកិច្ចប្រជុំ AMM Retreat៕