កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្រេចនូវលទ្ធផលសំខាន់ៗជាច្រើន

(VOVWORLD) - នារសៀលថ្ងៃទី ១៨ ខែមករា កិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ានដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (ASEAN) ទាំង១០ និងអគ្គលេខាធិការអាស៊ាន ត្រូវបានបញ្ចប់ដោយចេញផ្សាយសារព័ត៌មានស្តីពី ខ្លឹមសារដែលសម្រេចបានបន្ទាប់ពីការពិភាក្សា ដែលផ្តោតលើការពិភាក្សាលើបញ្ហាសំខាន់ៗ អាទិភាពកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ ព្រមទាំងបញ្ហាក្នុងតំបន់និងអន្តរ ជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ 
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្រេចនូវលទ្ធផលសំខាន់ៗជាច្រើន - ảnh 1រដ្ឋមន្ត្រីការបរទេសអាស៊ាន អញ្ជើញថតរូបអនុស្សាវរីយ៍ (រូបថតៈ TTXVN) 

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ។

អញ្ជើញថ្លែងនៅឯកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរ ទេសវៀតណាមលោក Pham Binh Minh បានស្វាគមន៍ចំពោះវឌ្ឍនភាព ជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការអាស៊ាននាពេលកន្លងទៅ។ លោកក៏បានវាយតម្លៃខ្ពស់និងសម្តែងនូវឆន្ទៈ ត្រៀមខ្លួនជាស្រេច សហការជាមួយប្រទេសថៃដើម្បីអនុវត្តឲ្យបានជោគជ័យ រាល់ប្រធានបទសម្រាប់ឆ្នាំ ២០១៩ និងស្នើឲ្យបន្តនិងបង្កើតសន្ទុះដ៏រឹងមាំ ដើម្បីធានានូវជោគ ជ័យនៃដំណើរការកសាងសហគមន៍។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានស្នើអាស៊ានចាត់ទុកសាមគ្គីភាព ឯកភាព និងតួនាទីស្នូល ជាអាទិភាពគន្លឹះមួយ សម្រាប់គ្រប់សកម្មភាព។ ក្នុងបរិបទបដិវត្តបច្ចេកទេស៤.០  ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក  Pham Binh Minh បានស្នើឲ្យអាស៊ានធ្វើការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ច្នៃប្រឌិត កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់។

ស្តីពីបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ទោះបីជាមានការវិវឌ្ឍន៍ជាច្រើន ប៉ុន្តែស្ថានភាពជាក់ស្តែងនៅបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ។ តាមនោះ ស្នើឲ្យអាស៊ាន រក្សាសាមគ្គីភាព និងខិតខំប្រឹងប្រែង រួមចំណែកសម្រាប់សន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ ឈរលើមូលដ្ឋាននៃគោលការណ៍ដែលបានព្រមព្រៀងគ្នា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ