កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន៖ ឯកភាពត្រូវការគោរពច្បាប់អន្តរ ជាតិស្ដីពីបញ្ហាសមុទ្រខាងកើត

(VOVWORLD) - អង្គប្រជុំបានចំណាយពេល វេលាជាច្រើនដើម្បីពិភាក្សា ដោះដូរទស្សនៈយ៉ាងទូលំទូលយ ក្នុងនោះ សម្ដែងការព្រួយបារម្ភចំពោះសកម្មភាពកសាង ពូនជ្រុំនៅលើសមុទ្រ ជា ពិសេសគឺការវិវត្តន៍នាពេលថ្មីៗនេះ ក្នុងនោះមានឧបត្តិហេតុដ៏ធ្ងន់ធ្ងរដែល រំលោភបំពានទៅលើសិទ្ធិអធិបតេយ្យភាពសមុទ្ររបស់ប្រទេសជាសមាជិកអាស៊ានមួយចំនួន...
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន៖ ឯកភាពត្រូវការគោរពច្បាប់អន្តរ ជាតិស្ដីពីបញ្ហាសមុទ្រខាងកើត - ảnh 1 ទិដ្ឋភាពនៅកិច្ចប្រជុំ AMM Retreat (រូបថត៖ TTXVN)

  នារសៀលថ្ងៃទី១៧ខែមករា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញធ្វើជាអធិបតីនៅក្នុង សន្និសីទកាសែតអន្តរជាតិជូនព័ត៌មានស្ដីពីរាល់លទ្ធផលដែលសម្រេចបាននៅកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ដែលបាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃដដែល នៅទីក្រុងញ៉ាត្រាង ខេត្ត ខាញ់ហ្វា ភាគ កណ្ដាលវៀតណាម។

        លោក Pham Binh Minh បានជម្រាបថា នៅក្នុងកិច្ចប្រជុំ AMM Retreat វៀតណាមបានជូនព័ត៌មានស្ដីពីអាទិភាពនានាក្នុងឆ្នាំប្រធាន អាស៊ាន២០២០ ក្រោមប្រធានបទ “ផ្សាភ្ជាប់និងបន្សាំដោយម្ចាស់ការ”។ រដ្ឋមន្រ្តីការបរទេសអាស៊ានផ្សេងៗបានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះបណ្ដាគោលដៅនិងគំនិតផ្ដួចផ្ដើមនេះរបស់វៀតណាម។

        ទាក់ទិនដល់ស្ថានភាពនៅសមុទ្រខាងកើត លោកឧបនាយករដ្ឋមន្រ្តី វៀតណាម Pham Binh Minh បានជម្រាបថា អង្គប្រជុំបានចំណាយពេល វេលាជាច្រើនដើម្បីពិភាក្សា ដោះដូរទស្សនៈយ៉ាងទូលំទូលយ ក្នុងនោះ សម្ដែងការព្រួយបារម្ភចំពោះសកម្មភាពកសាង ពូនជ្រុំនៅលើសមុទ្រ ជា ពិសេសគឺការវិវត្តន៍នាពេលថ្មីៗនេះ ក្នុងនោះមានឧបត្តិហេតុដ៏ធ្ងន់ធ្ងរដែល រំលោភបំពានទៅលើសិទ្ធិអធិបតេយ្យភាពសមុទ្ររបស់ប្រទេសជាសមាជិកអាស៊ានមួយចំនួន បណ្ដាលអោយភាពតានតឹងកើនឡើង រេចរិលជំនឿទុកចិត្ត  ហើយប៉ះពាល់ដល់សន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ មិន ជួយសម្រួល់ដល់ដំណើរការពិភាក្សាអំពីក្រមប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត (COC) ផងដែរ។

        ចំពោះខ្លឹមសារផ្សេងៗទៀត លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបាន ជម្រាបថា បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ានបានឯកភាពលើការបង្កើន កិច្ចសហប្រតិបតិ្តការលើវិស័យអភិវឌ្ឍប្រកបដោយចីរភាពនានា ការអភិវឌ្ឍ អនុតំបន់ទន្លេមេគង្គ ការបង្កើនសិទ្ធិអំណាចសម្រាប់នារីនិងសមភាពភេទជា ដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ