កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៥ប្រារព្ធឡើងនៅទីក្រុង Phuket

(VOVWORLD) - គោលដៅចំនួន២ក្នុងចំណោមគោលដៅស្នូលៗដែលត្រូវបានលើកយកមកពិភាក្សានៅ AEM Retreat លើកនេះ គឺការបញ្ចប់ការចរចាអំពីកិច្ចព្រមព្រៀង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាចុងឆ្នាំនេះ និងការសម្រេចរួចរាល់យន្តការបញ្ជរតែមួយអាស៊ាន (ASW)។
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៥ប្រារព្ធឡើងនៅទីក្រុង Phuket - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

  ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែមេសា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ច អាស៊ាន (AEM Retreat) លើកទី២៥ បានប្រព្រឹត្តទៅនៅទីក្រុង Phuket ប្រទេស ថៃ។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

        គោលដៅចំនួន២ក្នុងចំណោមគោលដៅស្នូលៗដែលត្រូវបានលើកយកមកពិភាក្សានៅ AEM Retreat លើកនេះ គឺការបញ្ចប់ការចរចាអំពីកិច្ចព្រមព្រៀង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាចុងឆ្នាំនេះ និងការសម្រេចរួចរាល់យន្តការបញ្ជរតែមួយអាស៊ាន (ASW)។ ប្រសិនបើសម្រេច ការចរចាប្រកបដោយជោគជ័យនោះ គឺ RCEP នឹងជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពហុភាគីធំបំផុតក្នុងប្រវត្តិសាស្ត្រ ដោយរួមមានប្រទេសអាស៊ានទាំង១០និងចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលហ្សេឡង់។ តម្លៃផលិតផលសរុប ក្នុងស្រុក (GDP) របស់ប្លុក RCEP នេះស្រូប យក២៨% GDP សកល ហើយស្រូប យក៣០%ទំហំពាណិជ្ជកម្មសកល ផងដែរ។ ក្នុងពេលជាមួយគ្នានោះASW មាន គោលដៅរួមបញ្ចូលប្រព័ន្ធបញ្ជរតែមួយជាតិនៅតាមប្រទេសអាស៊ាននានាក្លាយទៅជាប្រព័ន្ធបញ្ជរតែមួយអាស៊ានរួម សំដៅជួយសម្រួលដល់ការដោះដូរទំនិញ និងជំរុញពាណិជ្ជកម្មឆ្លងដែន។ ប្រសិនបើមាន ASW រយៈពេលទន្ទឹងរង់ចាំរបស់ ទំនិញនៅច្រកទ្វារព្រំដែនអាចថយពី១០ថ្ងៃចុះនៅត្រឹម៣ថ្ងៃតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ