កិច្ចប្រជុំជុំទី ១ របស់ក្រុមការងារចម្រុះស្តីពីច្រកទ្វារព្រំដែនគោកវៀតណាម - កម្ពុជា

(VOVWORLD) - នាថ្ងៃទី ៩ ខែមករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំជុំទី ១ ស្តីពីច្រកទ្វារព្រំដែនគោកវៀតណាម - កម្ពុជា។ អញ្ជើញចូលរូមកិច្ចប្រជុំនេះមានវត្តមានរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងជាប្រធានគណៈកម្មាធិការព្រំដែនជាតិវៀតណាម លោក Le Hoai Trung និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា លោក សុខផល។
កិច្ចប្រជុំជុំទី ១ របស់ក្រុមការងារចម្រុះស្តីពីច្រកទ្វារព្រំដែនគោកវៀតណាម - កម្ពុជា - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងជាប្រធានគណៈកម្មាធិការព្រំដែនជាតិវៀតណាម លោក Le Hoai Trung និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា លោក សុខផល (រូបថត៖ baoquocte.vn)

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃចំពោះស្ថានភាពនៃប្រតិបត្តិការក្នុងប្រព័ន្ធច្រកទ្វារព្រំដែនគោកវៀតណាម - កម្ពុជា ហើយបានឯកភាពគ្នាថាប្រព័ន្ធច្រកទ្វារព្រំដែនកាន់តែអភិវឌ្ឍន៍បានល្អ ដោយរួមចំណែកក្នុងការជម្រុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគរបស់បណ្តាខេត្តជាប់ព្រំដែន ព្រមទាំងលើកកំពស់នូវជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែនផងដែរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរចាំបាច់ត្រូវបន្តសុក្រឹត្យនូវច្រកទ្វារព្រំដែនដើម្បីឆ្លើយតបនឹងតម្រូវការនៃការធ្វើកំណើររបស់ប្រជាជន ការជួញដូរទំនិញនិងមធ្យោបាយដឹកជញ្ជូន ដែលកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈច្រកទ្វារព្រំដែននៃប្រទេសទាំងពីរផងដែរ។

ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងកិច្ចសហការអនុវត្តការងារព្រំដែនក្នុងស្ថានភាពថ្មី ភាគីទាំងពីរបានឯកភាពគ្នាធ្វើសេចក្តីរាយការណ៍ដាក់ជូនរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីអនុញ្ញាតិអោយមានការសម្របសម្រួលគ្នាកសាងសេចក្តីព្រាងនៃ“ កិច្ចព្រមព្រៀងស្តីពីច្រកទ្វារព្រំដែននិងនីតិវីធីក្នុងការគ្រប់គ្រងច្រកទ្វារព្រំដែនគោករវាងវៀតណាមនិងកម្ពុជា” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ