កិច្ចប្រជុំជាន់ខ្ពស់នាយប៉ូលីសអ៊ីតាលី - អាស៊ាន​នឹងប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា

(VOVWORLD) - អគ្គលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោកស្រី Elisabetta Belloni មានគោលបំណងថា គណៈកម្មាធិការ ACR នឹងជួយសម្រួលកិច្ចប្រជុំនេះឲ្យប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ក៏ដូចជាបង្កើតសន្ទុះសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើម។
កិច្ចប្រជុំជាន់ខ្ពស់នាយប៉ូលីសអ៊ីតាលី - អាស៊ាន​នឹងប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

តបតាមការអញ្ជើញរបស់ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី នៅថ្ងៃទី ២៥ ខែកញ្ញា គណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំនៅនៅទីក្រុងរ៉ូម (ACR) បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបណ្ដុះបណ្ដាលកម្លាំងប្រតិបត្តិច្បាប់អន្តរក្រសួង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំជាន់ខ្ពស់នាយទាហាន នគរបាលអ៊ីតាលី - អាស៊ាន គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា។ នៅទីនេះ មេបញ្ជាការងប៉ូលីសអ៊ីតាលីលោកស្រី Sandra Guidi បានអះអាងថា កិច្ចប្រជុំជាន់ខ្ពស់ថ្នាក់នាយទាហាននគរបាលអ៊ីតាលី - អាស៊ានគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរបង្កើនការយល់ដឹងនិងការសម្របសម្រួលគ្នាក្នុងវិស័យបង្ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងប្រទេស។ អគ្គលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោកស្រី Elisabetta Belloni មានគោលបំណងថា គណៈកម្មាធិការ ACR នឹងជួយសម្រួលកិច្ចប្រជុំនេះឲ្យប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ក៏ដូចជាបង្កើតសន្ទុះសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមបន្ថែមនៅក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន - អ៊ីតាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ