កិច្ចប្រជុំជាន់ខ្ពស់ស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលកំពុងមានការផ្លាស់ប្តូរ

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែកញ្ញានៅទីក្រុងហាណូយបានប្រព្រឹត្តទៅកិច្ចប្រជុំជាន់ខ្ពស់ស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលកំពុងមានការផ្លាស់ប្តូរ។ 
កិច្ចប្រជុំជាន់ខ្ពស់ស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលកំពុងមានការផ្លាស់ប្តូរ - ảnh 1 អនុរដ្ឋមន្រ្តីលោក Le Van Thanh ថ្លែងនៅក្នុងសន្និសីទកាសែតជូនដំណឹងអំពីកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារកំពុងមានការផ្លាស់ប្តូរ (ប្រភព៖ ក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ច)

នេះគឺជាកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការងារអាស៊ាន និងរដ្ឋមន្ត្រីអប់រំអាស៊ាន ដោយក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ច សម្របសម្រួលជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលរៀបចំឡើង។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានតំណាងចូលរួមជាង ១៥០ រូប។

កិច្ចប្រជុំនេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអាស៊ានលើការអភិវឌ្ឍធនធានមនុស្សស្របតាមតម្រូវការអភិវឌ្ឍន៍បច្ចេកវិទ្យា និងពង្រឹងភាពជាដៃគូរវាងអាស៊ាននិងបណ្តាប្រទេសសន្ទនារួមទាំងអ្នក ហិរញ្ញប្បទានក្នុងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជា ចូលរួមចំណែកនូវលទ្ធផលជាក់លាក់ ដើម្បីដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រារព្ធនៅខែវិច្ឆិកាឆ្នាំ ២០២០ នេះ។ លោក Le Van Thanh អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានឱ្យដឹងថា៖ “នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ អាស៊ានតែងតែកំណត់ថាយកប្រជាជនមជ្ឈភាពនៃការអភិវឌ្ឍន៍។ ដោយសារតែ ទាំងកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពនោះ គោលដៅចុងក្រោយគឺឆ្ពោះទៅការអភិវឌ្ឍមនុស្សនិងដើម្បីមនុស្សតែប៉ុណ្ណោះ។ ហេតុដូច្នេះ វៀតណាមបានជ្រើសរើសការអភិវឌ្ឍធន ធានមនុស្សជាអាទិភាពមួយនៅក្នុងសហគមន៍សង្គមអាស៊ាន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍សេដ្ឋកិច្ចនិងជំរុញអាស៊ានដែលមានភាពស្អិតរមួតនិងការឆ្លើយតប ដូចទៅនឹងមូលបទនៃឆ្នាំប្រធានអាស៊ាន ២០២០ អញ្ជឹង”។

កិច្ចប្រជុំនេះរួមមានសម័យពិភាក្សាចំនួន ៤ វគ្គ រួមមាន៖ ភាពជាដៃគូសម្រាប់ការអភិវឌ្ឍធនធានមនុស្ស; ការអភិវឌ្ឍធនធានមនុស្សនៅក្នុងសម័យកាលក្រោយជំងឺរាតត្បាត; តួនាទីដឹកនាំរបស់វិស័យឯកជនក្នុងការអភិវឌ្ឍធនធានមនុស្ស; ប្រព័ន្ធអប់រំនិងបណ្តុះបណ្តាលត្រៀមខ្លួនជាស្រេចសម្រាប់អនាគតដើម្បីជម្រុញបំណិននៃសតវត្សរ៍ទី ២១ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ