កិច្ចប្រជុំជាប្រចាំខែវិច្ឆិកាឆ្នាំ២០១៩របស់រដ្ឋាភិបាលវៀតណាម

(VOVWORLD) - អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា សមាជិករដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មក្នុង ការងារត្រៀមរៀបចំកសាងសេចក្ដីព្រាងច្បាប់និងសេចក្ដីព្រាងរបាយការណ៍នានា ក៏ដូចជាចូលរួមសម័យសួរដេញដោលនិងឆ្លើយសំណួរនៅសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤ផងដែរ។
កិច្ចប្រជុំជាប្រចាំខែវិច្ឆិកាឆ្នាំ២០១៩របស់រដ្ឋាភិបាលវៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ (រូបថត៖ VGP)

  នាព្រឹកថ្ងៃទី២ ខែធ្នូ នៅរដ្ឋធានីហាណូយ រដ្ឋាភិបាលវៀតណាមបាន រៀបចំកិច្ចប្រជុំជាប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc។ កិច្ចប្រជុំប្រព្រឹត្តទៅបន្ទាប់ពីសម័យប្រជុំលើកទី៨របស់រដ្ឋ សភា សំដៅវាយតម្លៃចំពោះស្ថានភាពហើយដាក់អោយដំណើរការនូវវិធានការ កែតម្រូវចាំបាច់នានា ក្នុងគោលដៅសម្រេចផែនការឆ្នាំ២០១៩នៅកម្រិតខ្ពស់ បំផុត។

អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា សមាជិករដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មក្នុង ការងារត្រៀមរៀបចំកសាងសេចក្ដីព្រាងច្បាប់និងសេចក្ដីព្រាងរបាយការណ៍នានា ក៏ដូចជាចូលរួមសម័យសួរដេញដោលនិងឆ្លើយសំណួរនៅសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤ផងដែរ។ រដ្ឋសភាបានកត់សម្គាល់ស្នាដៃក្នុងការគ្រប់គ្រង និងប្រតិបត្តិរបស់រដ្ឋាភិបាល ដែលត្រូវបានបង្ហាញតាមរយៈការសម្រេចហួសពី ផែនការនូវគោលដៅទាំង១២/១២ ដែលរដ្ឋសភាប្រគល់ជូន ក្នុងនោះមានគោល ដៅសំខាន់ៗដូចជាកំណើនសេដ្ឋកិច្ច តាមនោះបង្កើតឡើងបរិយាកាសសប្បាយ រីករាយ ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន។ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា សេដ្ឋកិច្ចវៀតណាមនៅតែមានការ វិវឌ្ឍន៍ជាវិជ្ជមាន។ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព។ ជាពិសេស ក្នុងវិស័យទេស ចរណ៍ បរិមាណភ្ញៀវអន្តរជាតិបន្តកើនឡើងយ៉ាងខ្លាំងក្លា ដោយសម្រេចបាន ចំនួន១,៨លាននាក់ក្នុងខែវិច្ឆិកា។ ទំហំនាំចេញមានការរីកចម្រើនយ៉ាងល្អបង្គួរ ក្នុងនោះទទួលបានអតិរេកពាណិជ្ជកម្មចំនួន៩,១ពាន់លានដុល្លាអាមេរិក គូសញ្ញា នូវរយៈពេល៤ឆ្នាំជាប់គ្នាដែលវៀតណាមទទួលបានអតិរេកពាណិជ្ជកម្ម។ លោក នាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលនឹងប្រកាសការសម្រេចបានទំហំ នាំចេញនាំចូលឡើងដល់ទៅ៥០០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ