កិច្ចប្រជុំតាមវីដេអូរវាងអគ្គលេខាធិការទាំងពីរនៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាម-ចិន
(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជាក់ស្ដែងជា ច្រើនដូចជា៖ បន្តរក្សាការជួបប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកគ្រប់ ជាន់ថ្នាក់តាមរូបភាពដ៏សម្បូរបែប ហើយពង្រីកតួនាទីរបស់គណៈកម្មាធិការ ដឹកនាំកិច្ចសហប្រតិបតិ្តការទ្វេភាគីនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក៏ដូចជារវាងបណ្ដាផ្នែក តំបន់ និងវិស័យខុសៗគ្នាផង ដែរ។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung (រូបថត៖ ក្រសួងការបរទេស) |
នាថ្ងៃទី២៩ ឧសភា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung អគ្គលេខាធិការនៃភាគីវៀតណាមនៅក្នុងគណៈកម្មាធិការដឹកនាំកិច្ច សហប្រតិបតិ្តការទ្វេភាគីវៀតណាម-ចិន បានអញ្ជើញចូលរួមកិច្ចប្រជុំតាម វីដេអូជាមួយអនុរដ្ឋមន្រ្តីការបរទេសចិនលោក Luo Zhaohui អគ្គលេខាធិការ នៃភាគីចិននៅក្នុងគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបតិ្តការទ្វេភាគីចិន-វៀតណាម។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជាក់ស្ដែងជា ច្រើនដូចជា៖ បន្តរក្សាការជួបប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកគ្រប់ ជាន់ថ្នាក់តាមរូបភាពដ៏សម្បូរបែប ហើយពង្រីកតួនាទីរបស់គណៈកម្មាធិការ ដឹកនាំកិច្ចសហប្រតិបតិ្តការទ្វេភាគីនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក៏ដូចជារវាងបណ្ដាផ្នែក តំបន់ និងវិស័យខុសៗគ្នាផងដែរ។
លោកអនុរដ្ឋមន្រ្តី Le Hoai Trung ក៏បានលើកឡើងនូវការព្រួយបារម្ភ របស់វៀតណាមចំពោះការវិវត្តន៍ដ៏ស្មុគស្មាញនាពេលថ្មីៗនេះនៅសមុទ្រ ខាងកើត ព្រមទាំងលើកមតិស្ដីពីសិទ្ធិ ផលប្រយោជន៍ដ៏ស្របច្បាប់របស់ វៀតណាមដែលត្រូវបានកំណត់តាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។ ដោយ ឈរលើមូលដ្ឋាននោះ លោកអនុរដ្ឋមន្រ្តីបានស្នើឲ្យភាគីទាំងពីរជំរុញកិច្ច សហប្រតិបតិ្តការ ហើយដោះស្រាយការខ្វែងគំនិតតាមស្មារតីគោរពសិទ្ធិនិង ផលប្រយោជន៍ដ៏ស្របច្បាប់របស់គ្នាទៅវិញទៅមក ក៏ដូចជាគោរពកិច្ចព្រម ព្រៀង ការយោគយល់រួមរវាងភាគីទាំងពីរនិងច្បាប់អន្តរជាតិផងដែរ៕