កិច្ចប្រជុំត្រៀមរៀបចំឲ្យ Festival សមុទ្រ Nha Trang ឆ្នាំ ២០១៣

(TTX) – នាថ្ងៃទី ១១ កញ្ញា នៅកិច្ចប្រជុំត្រៀមរៀបចំឲ្យ Festival សមុទ្រ Nha Trang ឆ្នាំ
២០១៣ អនុប្រធានគណៈកម្មាធិការប្រជាជននៅខេត្ត  Khanh Hoa លោក Le Xuan Than បានប្រកាសថា៖ ព្រឹត្តិការណ៍វប្បធម៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ទី ១១ មិថុនា
ឆ្នាំ ២០១៣ នៅទីក្រុង Nha Trang ជាមួយសកម្មភាពពិសេសចំនួន ៥០ សំដៅលើកដម្កើង
រាល់តំលៃអត្តសញ្ញាណវប្បធម៍ប្រពៃណី ក៏ដូជា សក្តានុភាពខាងទេសចរណ៍របស់ខេត្ត  
Khanh Hoa នាបច្ចុប្បន្ន។ ចំណុចថ្មីក្នុង Festival លើកនេះ គឺ មានមហាស្រពម្ហូបអាហារ
តំបន់នានារបស់វៀតណាមសិក្ខាសាលាលើកកំពស់គុណភាពផលិតផលទេសចរណ៍
ក្នុងតំបន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាម ។ល។ ក្រៅពី នោះ Festival នៅមាន
សកម្មាភាពនានាសំដៅជួយ ជ្រោមជ្រែងទិវាបរិស្ថានអន្តរជាតិ (ថ្ងៃទី ៥ មិថុនា)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ