កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី៦គំនិតផ្ដួចផ្ដើមសម្ព័ន្ធភាព Ha Long – Cat Ba

(VOVWORLD) - នារសៀលថ្ងៃទី៩ ខែមករា នៅទីក្រុងហាយហ្វុង ភាគខាងជើងវៀតណាម អង្គការអភិរក្សធម្មជាតិអន្តរជាតិ (IUCN) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំនៃគំនិត ផ្ដួចផ្ដើមសម្ព័ន្ធភាព Ha Long – Cat Ba ដើម្បីពិភាក្សាអំពីអនុសាសន៍នានាស្ដីពី ការគ្រប់គ្រងទេសចរណ៍និងកាកសម្រាមរបស់ក្រុមពិគ្រោះយោបល់របស់ IUCN ចំពោះបេតិកភ័ណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រ Ha Long។
នៅក្នុងកិច្ចប្រជុំនេះ អង្គការ IUCN បានឧទ្ទេសនាមគំនិតផ្ដួចផ្ដើមថ្មីសំដៅ ជំរុញការចូលរួមរបស់សហគ្រាសក្នុងកិច្ចការពារបរិស្ថានហើយធ្វើបច្ចុប្បន្នកម្មនូវដំណើរការត្រៀមរៀបចំសំណុំឯកសារជ្រើសតាំងឈូងសមុទ្រ Ha Long និងប្រជុំ កោះ Cat Ba ជាបេតិកភ័ណ្ឌធម្មជាតិពិភពលោកបើកទូលាយឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ