កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់(SOM)ត្រៀមរៀបចំឲ្យសន្និសីទកំពូលអាស៊ានលើកទី២៥
(VOVworld) - ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១០និងទី១១វិច្ឆិកា នៅរដ្ឋធានី Nay Pyi Taw
នៃប្រទេសមីយ៉ាន់ម៉ា គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការ
បរទេសលោក Pham Quang Vinh បានចូលរួមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន
(SOM) និងកិច្ចប្រជុំក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACCWG)។
|
ទិដ្ឋភាពនៃកិច្ចប្រជុំ SOM ត្រៀុុមរៀបចំឲ្យសន្និសីទកំពូលអាស៊ានលើកទី២៥
(រូបថត៖nhandan.com.vn) |
នៅបណ្ដាកិច្ចប្រជុំនេះ ប្រទេសអាស៊ានទាំងឡាយបានសម្រេចជាសារវ័ណ្ណការ
ត្រៀមរៀបចំឲ្យរបៀបវារៈ ខ្លឹមសារនិងឯកសារសំរាប់សន្និសីទកំពូលនិងសន្និសីទ
ជាន់ខ្ពស់ទាក់ទិននានា។តាមគម្រោង ខ្លឹមសារស្នូលនៃបណ្ដាសន្និសីទនេះ នឹងផ្តោត
ទៅលើការកសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥ និងការកំណត់ទិសដៅរបស់
អាស៊ានក្រោយឆ្នាំ២០១៥ បង្កើនទំនាក់ទំនងកិច្ចការបរទេសនិងតួនាទីជាមជ្ឈ
មណ្ឌលរបស់អាស៊ាន និងផ្លាស់ប្ដូរមតិអំពីបញ្ហានៅក្នុងតំបន់និងនៅលើពិភពលោក
ដែលភាគីនានាយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានការធានាសន្តិភាព ស្ថិរភាព
សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត។
សន្និសីទកំពូលអាស៊ានលើកទី២៥និងសន្និសីទជាន់ខ្ពស់ទាក់ទិននានា នឹងប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី១២ដល់ទី១៣វិច្ឆិកាខាងមុខ។នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung ដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមព្រឹត្តិការណ៍ដ៏សំខាន់
នេះ៕